កំពូល​ស្រី​ស្រស់​មាន​អ្នក​គាំទ្រ​២​លាន​នាក់​ ធ្វើ​ឲ្យ​គេ​បះសក់​ពេល​ធ្លាយ​រូប​ពិត​ដូច​យាយ​អាយុ​៥០​ឆ្នាំ

  • 2019-10-18 02:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខុ​ស​ពី​ទម្រង់​មុខ​រាង​ពង​ក្រពើ និង​រាង​ស្ដើង​ស្វែល​ដូច​តារា​ម៉ូដែល​នោះ ស្រី​ស្អាត​តារា​អ៊ីនធឺណិត​ចិន​ម្នាក់​បាន​ធ្វើ​ឲ្យ​គេ​ភ្ញាក់​ព្រើត​ពេល​ធ្លាយ​រូប​ពិត​មិន​ខុស​ពី​ស្ត្រី​វ័យ​ចំណាស់​មួយ​រូប។

នៅ​ក្នុង​សម័យ​កាល​ដែល មាន​សម្រស់​គឺស្ទើរ​តែ​មាន​អ្វី​គ្រប់​យ៉ាង​នេះ ទោះ​បី​ជា​មនុស្ស​មួយ​ចំនួន​មាន​រូប​សម្បត្តិ​ស្អាត​លេច​ធ្លោ​ស្រាប់​ក៏​ដោយ តែ​មុន​ពេល​បង្ហោះ​លើ​បណ្ដាញ​សង្គម ក៏​នៅ​តែ​ប្រើ​កម្មវិធី edit ដើម្បី​ឲ្យ​រឹត​តែ​ស្អាត​ជាង​មុន​ទ្វេ​ដង។ នេះ​គឺ​ជា​មនុស្ស​ធម្មតា ចុះ​ទម្រាំ​តារា​អ៊ីនធឺណិត​ទៀត តើ​ពួក​គេ​នឹង​កាន់​តែ​កែប្រែ​ខ្លួន​ឯង​ទៅ​ជា​យ៉ាង​ណា​វិញ?

មុន​នេះ​បន្តិច តារា​អ៊ីនធឺណិត​ស្រី​ចិន​មួយ​រូប​បាន​ធ្វើ​ឲ្យ​ទស្សនិកជន​ ក៏ដូច​ជា​អ្នក​គាំទ្រ​របស់​ខ្លួន​ស្ទើរ​មិន​ជឿ​នឹង​ភ្នែក​ខ្លួន​ឯង ពេល​ឃើញ​រូប​រាង​ពិត​របស់​នាង​នៅ​ខាង​ក្រៅ។ តាម​នោះ​ដែរ ស្រី​ស្អាត​ដែល​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​ល្បាញ​លើ​បណ្ដាញ​សង្គម​រូប​នេះមាន​ឈ្មោះ​ថា Er Lin Lin កើត​ឆ្នាំ​១៩៩៤ មក​ពី​ខេត្ត Heilongjian ប្រទេស​ចិន។ ស្រី​ស្រស់​រូប​នេះ មាន​អ្នក​គាំទ្រ​២​លាននាក់​នៅ​លើ​គណនី​បណ្ដាញ​សង្គម​របស់​ខ្លួន។

នៅ​លើ​ទំព័រ​របស់​ខ្លួន នាង​តែង​បង្ហោះ​កម្រង​រូប​ស្រស់​ស្អាត​របស់​ខ្លួន ដោយ​មាន​ទម្រង់​មុខ​ស្ដួច និង​រូប​រាង​ស្ដើង គួរ​ឲ្យ​ទាក់​ទាញ ហើយ​តែង​ត្រូវ​បាន​គេ​ជួល​ឲ្យ​ផ្សព្វ​​ផ្សាយ​ផលិត​ច្រើន​ឥត​ល្ហែ។

តែ​ការ​ពិត​ត្រូវ​បាន​បែក​ធ្លាយ​កាល​ពី​ចុង​សប្ដាហ៍​មុន​នេះ នៅ​ពេល​ដែល​នាង​ និង​មិត្ត​ភ័ក្ដិ​ទៅ​ទិញ​អីវ៉ាន់​នៅ​ក្នុង​ផ្សារ​មួយ។ នៅ​ខាង​ក្រៅ ពេល​គ្មាន​ជំនួយ​ពី​កម្មវិធី​កាត់​ត​រូបភាព​នោះ ស្រី​ស្អាត​វ័យ​២៥​ឆ្នាំ មាន​រាង​ធាត់ សាច់​យារ ​មុខ​ជ្រីវជ្រួញ។ មនុស្ស​ជា​ច្រើន​បាន​លាន់​មាត់​ថា បើ​មិន​ដឹង​ទេ គេ​នឹង​ស្មាន​ថា​នេះ​គឺ​ជា​អ៊ុំ​ស្រី​អាយុ​៥០​ប្លាយ​ណា​មួយ​មិន​ខាន។ ក៏​មាន​មិន​តិច​នាក់​ដែរ ដែល​បាន​ផ្ដល់​ដំបូន្មាន​ថា នាង​គួរ​កាត់​បន្ថយ​ការ​កាត់​ត ហើយ​ប្ដូរ​មក​ហាត់​ប្រាណ​វិញ ព្រោះ​វា​ជាក់​ស្ដែង ជាង​ការ​កុហក​គេ ក៏​ដូច​ជា​កុហក​ខ្លួន​ឯង​បែប​នេះ៕

ចុចអាន៖ ​ តារា​អ៊ីនធឺណិតស្រី​យក​ទឹក​ជូត makeup មក​ផឹក និង​បន្តក់ភ្នែក​ដើម្បីផ្សព្វផ្សាយ​ផលិតផល

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ Caramel