Lexus ចុះ​កម្មសិទ្ធឈ្មោះ LX600 សង្ស័យមានបន្ថែមម៉ាស៊ីនថ្មីលើរថយន្ត SUV ធំរបស់ខ្លួន

  • 2019-10-18 04:38:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Lexus បាន​ចុះ​បញ្ជី​​ធ្វើ​ជា​ម្ចាស់​នៃ​ឈ្មោះ "LX600” ជា​មួយ​ការិយាល័យ​ប៉ាតង់​និង​កម្មសិទ្ធិ​បញ្ញា​នៅ​អាមេរិក​ ដែល​​ជា​ការ​ឲ្យ​សញ្ញា​ថា​រថយន្ត Lexus LX អាច​មាន​បន្ថែម​ជម្រើស​ម៉ាស៊ីន​ថ្មី។

បច្ចុប្បន្ន​នេះ Lexus LX មាន​ពីរ​ប្រភេទ​គឺ LX570 ប្រើ​ម៉ាស៊ីន ៥,៧ លីត្រ ៨ ស៊ីឡាំង និង LX 450d ប្រើ​ម៉ាស៊ីន​ម៉ាស៊ូត​ចំណុះ ៤,៥ លីត្រ ប្រភេទ Turbo។ ប្រសិន​បើ​ Lexus បន្ត​ប្រើ​វិធី​សាស្ត្រ​ឈ្មោះ​នេះ មាន​ន័យ​ថា​ LX600 នឹង​ជា​រថយន្ត​ម៉ាស៊ីន​ ៦,០ លីត្រ ៨ ស៊ីឡាំង។

ប៉ុន្តែ​កន្លង​មក​ Lexus បាន​ចាប់​ផ្ដើម​ផ្លាស់​ប្ដូរ​វិធី​សាស្ត្រ​ដាក់​ឈ្មោះ​របស់​ខ្លួន ដោយ​ជាក់​ស្ដែង​ជា​មួយ​​រថយន្ត Lexus RX ម៉ាស៊ីន ២,០ លីត្រ ប្រភេទ Turbo បាន​ប្ដូរ​ឈ្មោះ​ពី RX 200t មក​ជា RX 300 វិញ។ នេះ​មាន​ន័យ​ថា​​ឈ្មោះ​រថយន្ត មិន​អាច​កំណត់​​ជាក់​​លាក់​អំពី​ម៉ាស៊ីន​រថយន្ត​បាន​​ទៀត​នោះ​ទេ។ អ្វី​ដែល​អាច​ទៅ​រួច​នោះ​គឺ LX600 អាច​នឹង​ជា​ប្រភេទ Hybrid ឬ​មាន​បន្ថែម​នូវ​ Turbocharged ក៏​ថា​បាន៕

ចុចអាន ៖ ក្រុមហ៊ុនចិនចម្លងម៉ូដរថយន្ត Toyota Land Cruiser

ប្រភព៖ carscoops   ប្រែ​សម្រួល៖ សុខហេង