Liverpool នាំគ្នាលេងបាល់បោះ មុនពេលប្រកួតប៉ះ Man Utd
- 2019-10-18 11:54:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Liverpool នាំគ្នាលេងបាល់បោះ មុនពេលប្រកួតប៉ះ Man Utd
ចន្លោះមិនឃើញ
បណ្ដាញសង្គមរបស់ Liverpool កាលពីពេលថ្មីៗនេះ បានបង្ហោះរូបភាពមួយចំនួន ដែលកីឡាករមួយចំនួនបានលេងបាល់បោះ។
ក្នុងរូបភាពទាំង ៣សន្លឹកនោះ គេសង្កេតឃើញថា ខ្សែការពារហុល្លង់ Virgil Van Dijk ខ្សែបម្រើ Fabinho និងខ្សែបម្រើ Gini Wijnaldum បានលេងបាល់បោះ។ បើតាមប្រភពខ្លះបានឲ្យដឹងថា ការលេងបាល់បោះនេះ ជាផ្នែកមួយនៃការហ្វឹកហាត់របស់ពួកគេ។
Liverpool នឹងទៅសួរសុខទុក្ខ Manchester United នៅថ្ងៃអាទិត្យ ម៉ោង ១០.៣០យប់ (ម៉ោងនៅកម្ពុជា)។ គិតត្រឹមពេលនេះដែរ ហង្សក្រហមកំពុងមាន ២៤ពិន្ទុពេញ ខណៈ បិសាចក្រហមមាន ៩ពិន្ទុ និងឈរលេខ ១២៕