Toyota ចេញ​រថយន្ត Corolla Altis ២០២០ កែ​ប្រែ​រូប​រាង​ថ្មី​ឡើងអែម

  • 2019-10-21 02:02:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​តូយ៉ូតា (ខេមបូឌា) បានសម្ពោធ រថយន្ដតូយ៉ូតា COROLLA ​Altis ស៊េរីថ្មី ឆ្នាំ២០២០ ជាផ្លូវ​ការ​នៅ​កម្ពុជា​កាល​ពី​ថ្ងៃទី ១៩ តុលា កន្លង​ទៅ។ រថយន្តនេះ ត្រូវបានរចនារូបរាងថ្មីទាំងស្រុង យ៉ាង​ប្រណីត សាកសមជាមួយនឹង ពាក្យស្លោកថ្មីនៃរថយន្តនេះ គឺ “ឧត្តមភាពដ៏ប្រណីត”។

ការរចនារថយន្ត Corolla Altis ជំនាន់ថ្មី​ត្រូវបានអភិវឌ្ឍន៍បន្ថែមនូវចំនុច ៣សំខាន់ៗគឺ៖ ការ​រចនា​បន្ថែម​នូវភាព ទំនើបនិង ស៊ីវីល័យបទពិសោធន៍បើកបរកាន់តែល្អប្រសើរ ជាង​មុន​ជា​មួយTNGA និង​ប្រព័ន្ធ​សុវត្ថិភាព កាន់​តែទំនើបបំពាក់ ជាមួយ Toyota Safety Sense ដែលធ្វើឲ្យ​​ កាន់​តែ​មាន​ភាព​រីករាយ​ក្នុងការបើកបរ។ គួររំលឹកផងដែរថា រថយន្ត Corolla គឺជារថយន្តដែលទទួលបាន ការ​ពេញ​និយម​យ៉ាង​ខ្លាំង​ពី​អ្នក​ប្រើ​ប្រាស់ អស់រយៈពេលជាយូរមកហើយ ទៅលើគុណភាពនិងភាពសន្សំសំចៃ​ ហើយរថយន្តនេះ ត្រូវ​បាន​នាំ​ចូលជាផ្លូវការ ជាលើកតំបូងមកកាន់ប្រទេសកម្ពុជា នៅឆ្នាំ២០១៤ ដោយ​ក្រុមហ៊ុន​តូយ៉ូតា(ខេមបូឌា)  ផ្ទាល់។

លក្ខណៈពិសេស សម្រាប់រថយន្ត COROLLA នេះ មានដូចជា៖

១. ផ្នែកខាងក្រៅ៖

  • រចនាថ្មីរំលេចរូបរាងកាន់តែទាក់ទាញ (Dynamic Styling)
  • ចង្កៀងមុខប្រភេទអំពូល Bi Beam LED ភ្ជាប់ជាមួយអំពូលភ្លើង Daytime Running Light
  • ចង្កៀងកាត់អ័ព្ទ LED (Fog Lamp)
  • ចង្កៀងក្រោយប្រភេទ LED រចនារូបរាងថ្មីកាន់តែទំនើប
  • ថាសកង់ទំហំ ​១៧អ៊ីញ -កញ្ចក់​មើល​ក្រោយ​ផ្នែក​ចំហៀង(AutoFold)បញ្ជាបិទ បើក និង​កំណត់ទីតាំងកញ្ចក់ដោយស្វ័យប្រវត្តិ
  • ផ្លិតទឹកដំណើរការស្វ័យប្រវត្តិតាមកម្រិតទឹកភ្លៀង

២. ផ្នែកខាងក្នុង៖

-កៅអីស្បែករចនាបែប Sport ស្របតាមទម្រង់ដងខ្លួន ​កាន់តែផ្តល់នូវផាសុកភាព ជាមួយមុខងារប្តូរទីតាំង  បានកៅអីអ្នកបើកបរបានរហូតដល់១០ទិសដៅ

  • កញ្ចក់មើលក្រោយកាត់បន្ថយចំណាំងផ្លាតដោយស្វ័យប្រវត្តិ (EC Mirror)
  • ប្រព័ន្ធកម្សាន្តមានមុខងារសំបូរបែបជាលក្ខណៈ Touch Screen ទំហំ ៨ អ៊ីញ
  • ប៊ូតុងបញ្ជាប្រព័ន្ធកម្សាន្ត បំពាក់នៅលើចង្កូតរថយន្ត ផ្តល់ភាពងាយស្រួលដល់អ្នកបើកបរ
  • ប្រព័ន្ធបង្ហាញពហុព័ត៌មាន (MID) ទំហំ ១៧ អ៊ីញ ដ៏ទំនើប
  • សោឆ្លាតវៃ (Smart Key) និងការបញ្ឆេះនិងពន្លត់ម៉ាស៊ីនជាមួយប៊ូតុង Start/Stop ដ៏ទាន់សម័យ
  • ភាពធំ ទូលាយ ជាមួយកៅអីពូកស្បែកចំនួន៥
  • ​ប្រព័ន្ធគ្រប់គ្រងម៉ាស៊ីនត្រជាក់ (Dual Zone) មុខក្រោយ ដំណើរការដោយស្វ័យប្រវត្ដិ
  • ប្រអប់លេខថ្មីប្រភេទ CVT 7 វគ្គ​ ភ្ជាប់ជាមួយប្រព័ន្ធហ្វ្រាំងដៃស្វ័យប្រវត្តិ EPB & Brake Hold

  ៣. ប្រព័ន្ធសុវត្ថិភាព៖

  • ពោងសុវត្ថិភាពចំនួន៩  
  • កាមេរ៉ាក្រោយជាមួយ Sensor ២គ្រាប់ ផ្តល់សុវត្ថិភាពក្នុងពេលចូលចំណត  
  • ប្រព័ន្ធជំនួយដៃចង្កូតដោយស្វ័យប្រវត្តិមិនអោយរថយន្តរេចង្កូតចេញពីគន្លងផ្លូវ(LDA)
  • ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ និងចាប់ហ្រ្វាំងបន្ទាន់ បញ្ឈប់រថយន្តដោយស្វ័យប្រវត្តិ(PCS)
  • ប្រព័ន្ធជំនួយដៃចង្កូត អោយបត់បែនតាមរថយន្តខាងមុខដោយស្វ័យប្រវត្តិ(DRCC)
  • ប្រព័ន្ធភ្លើងចង្កៀងមុខ ហ្វាកូដ ដោយស្វ័យប្រវត្តិ (AHB)
  • ប្រព័ន្ធគ្រប់គ្រងលំនឹង(VSC)
  • ប្រព័ន្ធគ្រប់គ្រងទំនាញសកម្ម (TRC)
  • ប្រព័ន្ធហ្រ្វាំងសុវត្ថិភាព(ABS)
  • ប្រព័ន្ធបែងចែក កម្លាំងសម្ពាធហ្រ្វាំង(EBD)
  • ប្រព័ន្ធហ្វាំងជំនួយ(BA)
  • កាប៊ីនរថយន្តត្រូវបានអភិវឌ្ឍន៍យ៉ាងរឹងមាំមានសមត្ថភាពខ្ពស់ក្នុងការផ្តល់លំនឹងក្នុងការបើកបរ
  • កញ្ចប់ប្រព័ន្ធសុវត្ថិភាពជំនាន់ថ្មី (TSS)

រថយន្តតូយ៉ូតា COROLLA ស៊េរី ២០២០ មក​ជាមួយជម្រើស​ពណ៌ដូចជា៖ ​ពណ៌សកាំម៉ៃ ពណ៌សក្បោះ ពណ៌ប្រាក់ ពណ៌ខ្មៅ ពណ៌ទឹកសមុទ្រ ពណ៌ត្នោត ពណ៌ក្រហម៕

អត្ថបទ៖ ម៉េងងី