​មើល​ការ​បើក​ប្រអប់ ទូរសព្ទខ្លួនវែងរបស់ Xiaomi តម្លៃ ៧០ដុល្លារ

  • 2019-10-21 06:39:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Xiaomi QIN AI Life 4G គឺ​ជា​ស្មាតហ្វូន​​ខ្នាត​តូច​មួយ​ដែល Xiaomi បាន​បង្ហាញ​ចេញ​កាល​ពី​អំឡុង​ខែ​កក្កដា​កន្លង​ទៅ ដែល​វា​មាន​ដាក់​លក់​លើ​ទីផ្សារ​ក្នុង​តម្លៃ ៤៩៩ យ័ន ឬ​ស្មើ​ប្រមាណ ៧០ ដុល្លារ។

​ថ្មីៗ​នេះ​គេ​ប្រទះ​ឃើញ​វីដេអូ​បើក​ប្រអប់​របស់ QIN AI Life 4G ដែល​បង្ហាញ​ថា​វា​ពិត​ជា​មាន​រូបរាង​ទាក់ទាញ និង​មាន​ទំហំ​តូច​ខ្លាំង​បំផុត។ ស្មាតហ្វូន​នេះ​មាន​ទម្ងន់ ១០៥ ក្រាម មាន​វិមាត្រ​ ១៣២,៦៦ x ៥៥,៤ x ៨,៦ ម.ម។ អេក្រង់​មាន​ទំហំ ៥,០៥ អ៊ីញ អាច​បង្ហាញ​រូប​ក្នុង​កម្រិត ១៤៤០ x ៥៧៦ ភីកសែល ជា​មួយ​មាត្រដ្ឋាន​ 22.5:9។

QIN AI Life 4G ដំណើរ​ការ​ដោយ​បន្ទះ​ឈីប​ Spreadtrum SC9832E មាន​ RAM ១GB និង​អង្គ​ផ្ទុក ៣២GB។ វា​ប្រើ​ប្រាស់​នូវ​ប្រព័ន្ធ​ប្រតិបត្តិការ​ Android Go 9.0 ដែល​ជា​ប្រព័ន្ធ​ប្រតិបត្តិ​ការ​ផលិត​ឡើង​សម្រាប់​ទូរសព្ទ​តូចៗ។

លក្ខណៈ​​សម្បត្តិ​ផ្សេង​ទៀត​មាន​ដូច​ជា​ថ្ម​ទំហំ ២១០០ mAh ដែល​អាច​សាក​តាម​រយៈ USB Type-C, ប្រព័ន្ធ Bluetooth 4.2, WiFi និង​ទ្រទ្រង់​សេវា 4G ផង​ដែរ៕

ចុចអាន ៖ Xiaomi បញ្ចេញលក់ Monitor អេក្រង់លាត តម្លៃត្រឹម ៩៨ ដុល្លារ

អត្ថបទ៖ សុខហេង