មកមើល គម្រោងសាងសង់សារមន្ទីរនៃអនាគតនៅឌូបៃ ឃើញហើយមិនសរសើរមិនបាន

  • 2019-10-21 08:18:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គម្រោងសាងសង់សារមន្ទីរនៃអនាគតនៅឌូបៃ បាន​ឈ្នះ​ពាន​រង្វាន់​រួច​មក​ហើយ​បើ​ទោះ​បី​ជា​មិន​ទាន់​បើក​ទ្វារ​រហូតដល់​ឆ្នាំ​ក្រោយ។ ក្រោម​គំនិ​ត​ផ្ដួចផ្ដើម​​របស់​មេ​ដឹក​នាំ Mohammed bin Rashid Al Maktoum សារមន្ទីរនៃអនាគត​ត្រូវបាន​សាងសង់​ឡើង​ដើម្បី​បង្ហាញ​ពី​តួនាទី​របស់​បច្ចេកវិទ្យា​នៅ​ក្នុង​ការ​អភិវឌ្ឍ និង​ច្នៃ​ប្រឌិត។ សារមន្ទីរនេះ ត្រូវ​បាន​រចនា​ឡើង​ដោយ​មាន​រូប​រាង​ស្រដៀង​នឹង​គ្រាប់​ភ្នែក​យក្ស ដែល​នៅ​ជាប់​ជាមួយ​នឹង​អគារ​ខ្ពស់ Emirates នៅ​លើ​ផ្លូវ​ហាយវ៉េធំបំផុត Sheikh Zayed ក្នុង​ប្រទេស​ឌូបៃ។ លើស​ពីនេះ​ទៀត ផ្នែក​ខាង​ក្នុង​នឹង​ត្រូវ​បាន​ប្រើប្រាស់​ជា​មូលដ្ឋាន​សម្រាប់​ការ​រុករក​បញ្ហា​ប្រឈម​នឹង​បច្ចេកវិទ្យា​ធំ​បំផុត។

ខាងក្រោមនេះ គឺជាគម្រោងសាងសង់សារមន្ទីរនៃអនាគតនៅឌូបៃ ឃើញហើយមិនសរសើរមិនបាន ៖

ប្រភព៖ Mirror   ប្រែ​សម្រួល៖ រ័ត្ន