មេ Man Utd៖ ខ្ញុំមិនមែននាំចូលកីឡាករ ដោយមើលទម្រង់លេងតាម Youtube ទេ
- 2019-10-22 12:28:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មេ Man Utd៖ ខ្ញុំមិនមែននាំចូលកីឡាករ ដោយមើលទម្រង់លេងតាម Youtube ទេ
ចន្លោះមិនឃើញ
នាយកប្រតិបត្តិក្លឹប Manchester United លោក Ed Woodward បាននិយាយកាលពីពេលថ្មីៗនេះថា លោកមិនពាក់ព័ន្ធនឹងការដោះដូរកីឡាករទេ។
លោកបានលើកឡើងថា៖ " ខ្ញុំមិនជាប់ពាក់ព័ន្ធនឹងការនាំចូលកីឡាករ ដូចអ្វីដែលគេគិតនោះទេ។ មានពាក្យនិយាយតៗគ្នាថា ខ្ញុំមើល Youtube ហើយរើសកីឡាករ។ វាជាពាក្យមិនពិតទេ " ។
លោកបានបន្តថា៖ " ការតាមដានកីឡាករជាសិល្បៈមួយ ហើយខ្ញុំមិនចាប់អារម្មណ៍លើរឿងនេះទេ " ។
សូមបញ្ជាក់ផងដែរថា អ្នកគាំទ្របិសាចក្រហមច្រើនតែបន្ទោសលោក Ed Woodward ចំពោះរឿងបរាជ័យក្នុងការនាំចូលកីឡាករល្បីៗមួយចំនួន កាលពីពេលកន្លងទៅ៕