ផ្ទុះ​ពាក្យ​ចំអក​​លើ​តារា​១០០​លាន​អឺរ៉ូ​របស់ Real ដោយ​សារ​បាល់​មុខ​ទី​៧​ម៉ែត្រ​ទាត់​អត់​ចូល

  • 2019-10-24 08:45:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ប្រយុទ្ធ Eden Hazard បាន​សាង​កំហុស​​ដ៏​ធំ​មួយ​ក្នុង​ការ​រក​គ្រាប់​បាល់​ អំឡុង​ពេល Real Madrid យក​ឈ្នះ​ត្រឹម​ ១-០ លើ​ក្រុម Galatasaray ពាន​រង្វាន់ Champions League កាល​ពី​យប់​មិញ។

កីឡាករ​តម្លៃ​ខ្លួន​១០០​លាន​អឺរ៉ូ​ផ្ទេរ​ពី Chelsea បាន​បង្កើត​ឱកាស​​ក្នុង​វគ្គ​ទី​ពីរ​នាទី​៦៥ ​ញាក់​ដាច់​អ្នក​ចាំ​ទី Fernando Muslera ប៉ុន្តែ​បែរ​ជា​​ទាត់​បុក​របា​ទី​ទៅ​វិញ​ត្រឹម​ចម្ងាយ​ជាង​៧​ម៉ែត្រ។ តែ​សំណាង​ហើយ Toni Kroos រក​បាន​គ្រាប់​តាំង​ពី​នាទី​១៨ ជួយ​ឲ្យ Real Madrid ទទួល​បាន​ជ័យ​ជម្នះ។

ការ​ធ្វើ​ឲ្យ​ខក​ឱកាស​ដ៏​​ធំ​នេះ​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ចំអក​លើ Hazard ជា​ខ្លាំង​​លើ​បណ្ដាញ​សង្គម។ បុរស​ម្នាក់​បាន​សរសេរ​ថា៖ “នេះ​គឺ​ជា​ការ​ខកខាន​អាក្រក់​​បំផុត​ប្រចាំ​រដូវ​កាល​របស់ Eden Hazard”។ ឯ​ម្នាក់​ទៀត​ថា ក្ដី​របស់​ម៉ៃ​របស់ Hazard បាន​ក្លាយ​ជា​ការ​ពិត​ហើយ ដែល​មក​ Madrid៕ ​

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម