សហព័ន្ធតេក្វាន់ដូ ITF នឹងប្រកួតជើងឯកថ្នាក់ជាតិរបស់ខ្លួននៅថ្ងៃទី២៨ វិច្ឆិកា ២០១៩
- 2019-10-30 02:51:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សហព័ន្ធតេក្វាន់ដូ ITF នឹងប្រកួតជើងឯកថ្នាក់ជាតិរបស់ខ្លួននៅថ្ងៃទី២៨ វិច្ឆិកា ២០១៩
ចន្លោះមិនឃើញ
សហព័ន្ធតេក្វាន់ដូ ITF កម្ពុជា នឹងធ្វើការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិរបស់ខ្លួនចាប់ពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅពេលខាងមុខនេះ ជាការប្រកួតដើម្បីឲ្យក្លឹប រួមទាំងកីឡាករគ្រប់រូបត្រៀមខ្លួនបានល្អក្នុងការចូលរួម។
បើតាមសេចក្ដីប្រកាសរបស់សហព័ន្ធតេក្វាន់ដូ ITF លើហ្វេសបុកផេក បានបញ្ជាក់ថា ការប្រកួតជើងឯកថ្នាក់ជាតិលើកនេះគឺមានរយៈពេល៤ថ្ងៃ ចាប់ពីចុងខែវិច្ឆិកា ពីថ្ងៃទី២៨ ដល់ថ្ងៃទី១ ខែធ្នូ ២០១៩ ទើបបញ្ចប់។ ក្នុងការប្រកួតនោះមាន៤វិញ្ញាសាធំៗ ទី១ វិញ្ញាសាមេគុន ទី២ វិញ្ញាសាបច្ចេកទេសពិសេស ទី៣ វិញ្ញាសាសម្ដែងបច្ចេកទេសការពារខ្លួនជាក្រុម និងទី៤ វិញ្ញាសាប្រយុទ្ធ៕