មហាសេដ្ឋី Bill Gates បង្ហាញកាដូប៊ូតុងមាសបានពី YouTube

  • 2019-10-31 02:27:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គណនី YouTube របស់​លោក​ Bill Gates អ្នក​បង្កើត​ក្រុមហ៊ុន​​អាច​រក​ចំនួន Subscriber បាន​ ១ លាន​នាក់ ក្រោយ​ពី​​​ដំណើរ​ការ​អស់​៧ ឆ្នាំ។

ដើម្បី​អបអរ​សមិទ្ធផល​នេះ លោក​​មហាសេដ្ឋី​បាន​បង្ហោះ​វីដេអូ​មួយ​មាន​ចំណង​ជើង​ថា "Thank you to our one million subscribers!” ដោយ​​នៅ​ក្នុង​ដៃ​របស់​លោក​មាន​កាន់​ប៊ូតុង​មាស​ដែល YouTube បាន​ផ្ញើ​ឲ្យ។

វីដេអូ​ខ្លី​នេះ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង ដោយ​មាន​អ្នក​ចុច​ទស្សនា​រហូត​ដល់ ២,៣ លាន​ដង គិត​ត្រឹម​ពេល​នេះ និង​មាន​ចំនួន​ចុច Like ជាង ១៣ ម៉ឺន ហើយ​មាន​ការ​បញ្ចេញ​មតិ​ជា​ច្រើន​ហូរហែ​ផង​ដែរ។

ក្រោយ​ពី​បញ្ចេញ​វីដេអូ​នេះ គណនី​របស់​លោក Bill Gates អាច​ប្រមូល​បាន​ Subscriber ជាង ៣៨ ម៉ឺន​នាក់​បន្ថែម​ទៀត។ រយៈពេល ៧ ឆ្នាំ​មក​នេះ គណនី Bill Gates មាន​វីដេអូ​ប្រមាណ ៧០០ វីដេអូ​បាន​បង្ហោះ៕​​

ចុចអាន ៖ Google កើបបាន ៣៣,៩២ ពាន់លានដុល្លារ ពីការផ្សាយពាណិជ្ជកម្ម

ប្រភព៖ vnexpress   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម
អត្ថបទថ្មី