មុខងារថ្មី ៣ លើ iOS 13 ភាគច្រើនប្រហែលមិនដឹង

  • 2019-10-31 04:04:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​លើ iOS 13 អ្នក​ប្រើ​ប្រាស់​ភាគ​ច្រើន​ចាប់​អារម្មណ៍​លើ​មុខងារ​ Dark Mode, កម្មវិធី Photo ដែល​មាន​ការ​ឌីហ្សាញ​ថ្មី និង​កម្មវិធី​ផែនទី​ប្ដូរ​មុខមាត់​ថ្មី​ជា​ដើម។ ប៉ុន្តែ​នៅ​លើ iOS 13 មាន​បង្កប់​មុខងារ​ថ្មីៗ​ជា​ច្រើន​ទៀត ដែលអ្នក​អាច​មិន​ដឹង។

១. អាច​រើស​ Wi-Fi ឬ Bluetooth ក្នុង Control Center

អ្នក​អាច​ជ្រើស​រើស​ភ្ជាប់​ប្រព័ន្ធ Wi-Fi ឬ Bluetooth ណា​មួយ​បាន​ ដោយ​ចុច​ឲ្យ​ជាប់​នៅ​លើ​ Wi-Fi ឬ Bluetooth ក្នុង Control Center។ វា​ងាយ​ស្រួល​ជាង​មុន ដោយ​ពី​មុន​ចង់​ជ្រើស​រើស​គឺ​ត្រូវ​ចូល Settings។

២. ដាក់ Animoji លើ Contact

អ្នក​អាច​បង្កើត​នូវ​រូបភាព​តុក្កតា​មួយ​សម្រាប់ Contact ណា​មួយ​ដែល​មាន​ក្នុង​ទូរសព្ទ។ នៅ​ពេល​ចុច Edit Contact អ្នក​អាច​បង្កើត​​រូប​ភាព​តុក្កតា​​ដោយ​ប្រើ​ប្រាស់​ Animoji ​ដែល​អ្នក​អាច​ធ្វើ​ការ​តុបតែង​លើ​មុខ សក់ និង​ពណ៌​សម្បុរ​បាន​តាម​ចិត្ត។ បញ្ជាក់​ថា​មុខងារ​នេះ​មាន​សម្រាប់​តែ​ម៉ូដែល iPhone X ឡើង​ទៅ​ប៉ុណ្ណោះ។

៣. ថត​ Screen ពេញ​មួយ​វិបសាយ​

លើ iOS 13 អ្នក​អាច​ធ្វើ​ការ​ថត​ Screen នៃ​វិបសាយ​មួយ​ទាំង​មូល​បាន។ ដំបូង​អ្នក​គ្រាន់​តែ​ធ្វើ​ការ​​ថត Screen តាម​វិធី​រាល់​ដង បន្ទាប់​មក​នៅ​ក្នុង​ Quick Edit អ្នក​អាច​ចុច​យក Full Page ដើម្បី​ថត​យក​វិបសាយ​ទាំង​មូល៕

ចុចអាន ៖ Apple បង្រៀនវិធីផ្ទេរគ្រប់យ៉ាងពី iPhone ចាស់ទៅ iPhone ថ្មី ស្រួលអស់ស្ទះ!

​​

ប្រភព៖ Thegioididong​​​   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម
អត្ថបទថ្មី