នេះ​ហើយ ៥​ក្រុម​ដំបូងដែល​បាន​ឡើង​វគ្គ​៣២​ក្រុម Europa League

  • 2019-11-08 03:29:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពាន​រង្វាន់​ធំ​លំដាប់​ទី​ពីរ​សម្រាប់​ក្រុម​អាជីព​នៅ​អឺរ៉ុបEuropa League បាន​រក​ឃើញ​៥​ក្រុម​ឡើង​ទៅ​​វគ្គ​៣២​ក្រុម​​ចុងក្រោយ​ហើយ ត្បិត​នៅ​សល់​ពីរ​ប្រកួត​ទៀត​នៅ​ក្នុង​​ពូល​ក៏​ដោយ​។

ក្នុង​ចំណោម​៥​ក្រុម​នោះ មាន​២​ក្រុម​មក​ពី​អេស្ប៉ាញ​ក្នុង​នោះ​មាន Sevilla (អេស្ប៉ាញ), Basel(ស្វីស), Celtic(ស្កុតឡែន), Espanyol( អេស្ប៉ាញ) និង Manchester United (អង់គ្លេស)។ Sevilla បច្ចុប្បន្ន​​ឈរ​លេខ​មួយ​ក្នុង​ពូល​ A ទោះ​ចាញ់​ពីរ​ប្រកួត​ចុងក្រោយ​ ពួក​គេ​នៅ​តែ​មិន​បាត់បង់​តំណែង​​កំពូល​តារាង​ដែរ។

ចំពោះ Basel, Celtic, Espanyol និង Manchester United ត្បិត​តែ​ឡើង​មែន ប៉ុន្តែ​ពួក​គេ​​មិន​ទាន់​ច្បាស់​ថា​បញ្ចប់​​ការ​ប្រកួត​ក្នុង​ពូក​ឈរ​នៅ​លេខ​១ឬ​២​ទេ ព្រោះ​ពិន្ទុ​មិន​ទាន់​ដាច់​គ្នា។ ងាក​ទៅ​មើល​អ្នក​ទាត់​បញ្ចូល​ទី​ច្រើន​​ជាង​គេ​នៅ​ពាន​រង្វាន់ Europa League គឺ​កីឡាករ Munir របស់ Sevilla៕

អត្ថបទ៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម