ក្នុង​លីគ​អឺរ៉ុប​ធំ​ៗ មាន​តែ​ក្លឹប​ ២ ប៉ុណ្ណោះ​មិន​ទាន់​ស្គាល់​ពាក្យ​ចាញ់​ គិត​មក​ទល់​ពេល​នេះ

  • 2019-11-12 11:27:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រាប់​ចាប់​ពី​រដូវ​កាល​ថ្មី​បាន​ចាប់​ផ្ដើម​មក ក្នុង​ចំណោម​លីគ​អឺរ៉ុប​ធំៗ​ទាំង ៥ មាន​តែ​ក្លឹប​ចំនួន ២ ប៉ុណ្ណោះ ដែល​មិន​ទាន់​ស្គាល់​ពាក្យ​ចាញ់។

ក្លឹប​ទាំង​ពីរ​នោះ គឺ​ក្លឹប Juventus និង​ក្លឹប Liverpool។ ក្រោយ​លេង​ ១២ ប្រកួត​ក្នុង​រដូវ​កាល​នេះ ក្លឹប​សេះ​បង្កង់ Juventus បាន​ឈ្នះ ១០ ដង និង​ស្មើ ២ លើក ហើយ​កំពុង​ឈរ​កំពូល​តារាង​នៅ​ក្នុង​លីគ​អ៊ីតាលី Serie A។

ចំណែក​ Liverpool វិញ​ ក្នុង​ចំនួន​ប្រកួត​ដូច​គ្នា ហង្ស​ក្រហម​យក​ឈ្នះ​ចំនួន ១១ លើក ហើយ​ស្មើ​ ១ លើក។

នៅ​ថ្ងៃ​ទី ២៣ វិច្ឆិកា ខាង​មុខ Juventus ត្រូវ​ប្រកួត​លីគ​ក្រៅ​ដី​ ជាមួយ Atlanta ដែល​កំពុង​ឈរ​លេខ ៥ ក្នុង​តារាង​លីគ​កំពូល​អ៊ីតាលី ខណៈ​ហង្ស​ក្រហម នឹង​ត្រូវ​ទៅ​សួរ​សុខ​ទុក្ខ​ Crystal Palace ដែល​កំពុង​ស្ថិត​នៅ​តំណែង​លេខ ១២ ក្នុង​តារាង Premier League៕

អត្ថបទ៖ ហ៊ីម រស្មី