អស្ចារ្យ​ណាស់​ កីឡា​រាំ​កម្ពុជា​ឈ្នះ​មេដាយ​មាស​៨គ្រឿង​កម្រិត​អន្តរជាតិ​ពី​ប្រទេស​ចិន​ជា​ថ្មី​

  • 2019-11-13 05:05:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​កីឡា​រាំ​របស់​កម្ពុជា​ចំនួន​១២នាក់​ ឈ្នះ​មេដាយ​មាស​៨គ្រឿង ​មេដាយ​ប្រាក់​៧គ្រឿង​ និង​សំរឹទ្ធ​៦​គ្រឿង​ក្នុង​កម្មវិធី​ ADSF Asian Single Dance 2019 ​នៅ​ទីក្រុង​ហុងកុង ប្រទេស​ចិន​ និង​ទើប​មក​ដល់​កម្ពុជា​វិញ​ម្សិលមិញ​នេះ។​

លោក​ជំទាវ​ ញ៉ែម​ មរកត​ ប្រធាន​សហព័ន្ធ​

លោក​ជំទាវ​ ញ៉ែម​ មរកត​ ប្រធាន​សហព័ន្ធ​កីឡា​រាំ​ បាន​ឲ្យ​ដឹង​ថា​ ជា​មោទនភាព​ណាស់​សម្រាប់​សហព័ន្ធ​ដោយ​សារ​ការ​ខំ​ប្រឹងប្រែង​ និង​សមិទ្ធផល​ជា​បន្តបន្ទាប់​ពិសេស​គឺ​មេដាយ​ជាង​២០គ្រឿង​ដែល​ទើប​និង​ឈ្នះ​នៅ​ឯ​ហុងកុង​នេះ​តែ​ម្ដង។​ កីឡា​រាំ​ចេញ​ទៅ​ប្រកួត​ម្ដងៗ​មិន​ដែល​អត់​ទទួល​បាន​មេដាយ​នោះ​ទេ​ គឺ​តែងតែ​នាំ​មក​នូវ​ជ័យជម្នះ​ និង​លើក​មុខមាត់​កម្ពុជា​ជា​និច្ច។​

ទិដ្ឋភាពមកដល់ម្សិលំមិញ

ប្រធាន​សហព័ន្ធ​ដែល​ជា​ស្ត្រី​ខាង​លើ​នេះ​បន្ថែម​ទៀត​ថា​ បច្ចុប្បន្ន​នេះ​សហព័ន្ធ​មាន​ការ​ខ្វះខាត​ធនធាន​កីឡាករ​ ដោយ​ពិបាក​ស្វែង​រក​អ្នក​ចង់​ហាត់​រៀន​ ខណៈ​កីឡា​មួយ​នេះ​ទើប​តែ​បង្កើត​នៅ​កម្ពុជា​ ប៉ុន្តែ​ម្នាក់ៗ​ខំប្រឹង​ធ្វើដើម្បី​ឲ្យ​រីកចម្រើន​ និង​ព្យាយាម​បង្កើន​សមត្ថភាព​កីឡាករ​កីឡា​ការិនី​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។​ តាម​​រយៈជ័យជម្នះ​នេះ​សហព័ន្ធ​រំពឹង​ថា​ ស៊ីហ្គេម​​ ចុង​ឆ្នាំ​នេះ​នៅ​ហ្វីលីពីន​ នឹង​នាំនូវ​មេដាយ​ជូន​កម្ពុជា​ទៀត។​

ទិដ្ឋភាពមកដល់ម្សិលំមិញ

រំលឹក​ដែរ​ថា​ កីឡាករ​ កីឡា​ការិនី​កម្ពុជា​ចំនួន​១២នាក់​ បាន​ទៅ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​កីឡា​ ADSF Asian Single Dance 2019​ នៅ​ឯ​ទីក្រុង​ហុងកុង​ ប្រទេស​ចិន​កាល​ពី​ថ្ងៃ​ទី៧​ ដល់​ ១១​ ខែ​វិច្ឆិកា​ ២០១៩​ ទើប​បញ្ចប់។​ កម្ពុជា​ឈ្នះ​មេដាយ​សរុប​ ២១គ្រឿង​លើ​៩វិញ្ញសា​ផ្សេងៗ​គ្នា៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី