អតីត​គ្រូ Honda ​ហាម​កីឡាករ​ថៃ ​ប្រើ​ទូរសព្ទ​ម៉ោង​បាយ​

  • 2019-11-14 03:05:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ថៃ ​នឹង​ត្រូវ​ប៉ះ​ក្រុម​ម៉ាឡេស៊ី ​នៅ​កីឡដ្ឋាន ​Bukit Jalil ​ម៉ោង​៧:៤៥​នាទី​យប់​នេះ ​ដែល​ជា​ជំនួប​សំខាន់​វគ្គ​ជម្រុះ​ពាន​រង្វាន់ FIFA World Cup 2022 ​។

Akira Nishino ​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​ថៃ ​និង​ជា​អតីត​គ្រូ​បង្វឹក​ជម្រើស​ជាតិ​ជប៉ុន​ផង​នោះ ​បាន​និយាយ​កាល​ពី​ម្សិលមិញ​នេះ​ថា​លោក​ចង់​ឱ្យ​ក្រុម​ថៃ​ទាំង​មូល​លេង​ជា​ក្រុម​និង​យល់​ចិត្ត​គ្នា​ឱ្យ​បាន​ល្អ​បំផុត។ ​ដូច្នេះ​ហើយ ទើប​លោក​បាន​ដាក់​បម្រាម​មិន​ឱ្យ​ប្រើ​ទូរសព្ទ​នោះ​ទេ ពេល​ម៉ោង​អាហារ​ជុំ​គ្នា។ ​ការ​ធ្វើ​បែប​នេះ គឺ​លោក​ចង់​ឱ្យ​កីឡាករ​ថៃ ​បាន​និយាយ​គ្នា​ឱ្យ​បាន​ច្រើន​បំផុត ​ដើម្បី​យល់​ពី​គ្នា ទើប​ពេល​ចូល​លេង​អាច​យល់​ចិត្ត​គ្នា​ខ្លាំង។

លោក Nishino ​បន្ត​ថា​មិន​ចង់​យក​វប្បធម៌​ជប៉ុន​មក​ដាក់​លើ​ថៃ​នោះ​ទេ ​ប៉ុន្តែ​បាល់ទាត់​ត្រូវ​មាន​វិន័យ ​ទើប​កីឡាករ​អាច​អភិវឌ្ឍ​ខ្លួន​បាន។ ​មួយ​វិញ​ទៀត ​លោក​ចង់​បាន​ជ័យជម្នះ​លើ​ក្រុម​ម៉ាឡេស៊ី​នេះ ​ដើម្បី​ទទួល​បាន​៣​ពិន្ទុ​បន្ថែម​ទៀត។ ​រំលឹក​ថា​ក្រុម​ថៃ ប៉ះ​ក្រុម​ម៉ាឡេស៊ី ​៣​ដង​នៅ Bukit Jalil ​មិន​ដែល​ឈ្នះ​ឡើយ ដោយ​ចាញ់​១​ប្រកួត ​និង​ស្មើ​២​ប្រកួត៕

អត្ថបទ៖ ប្រុស យុទ្ធ