អភិបាលស្រុក​បន្ទាយស្រី បំផុសគំនិត​ «ផ្ទះមួយ​ អំពូលមួយ»

  • 2019-11-14 08:45:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តើ «ផ្ទះមួយ អំពូល​មួយ​» មានន័យ​ដូចម្ដេច? ជា​ការ​ផ្ដួចផ្ដើម​គំនិត​ពី លោក​ ឃឹម​ ហ្វីណង់​ ដែលជាអភិបាលស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែល​ចង់​ឲ្យ​មាន​អំពូល​ភ្លើង​សម្រាប់​បំភ្លឺ​នៅ​ពេល​យប់ ដោយ​ផ្ទះ​មួយ​មាន​អំពូលមួយ។

តាមរយៈ​សំណេរ​នៅលើផេក ឃឹម ហ្វីណង់ - Khim Finan បាន​បញ្ជាក់​ថា «បន្ទាយស្រីមានប្រហែល១មុឺនខ្នងផ្ទះ។ ប្រសិនបើមានយុទ្ធនាការគៀងគរអោយផ្ទះនីមួយៗ មានអំពូលភ្លើងសំរាប់បំភ្លឺនៅពេលយប់មួយ នៅមុខរបងផ្ទះរៀងៗខ្លួន ហើយយើងធ្វើវាបានស្រុះគ្នា ព្រមគ្នា គ្រប់ផ្ទះ គ្រប់ភូមិ គ្រប់ឃុំ ទូទាំងស្រុក ប្រហែលជាសុវត្ថិភាពភូមិឃុំអាចនឹងបានល្អប្រសើរជាងមុន ហើយគ្រោះថ្នាក់ចរាចរណ៍ក៏ប្រហែលជាអាចត្រូវបានកាត់បន្ថយដែរ។»

តើយើងគួរធ្វើដូចម្តេចទើបអាចសំរេចបានគោលបំណងនេះ? អ្នកណាខ្លះពាក់ព័ន្ ធនិងគួរចូលរួម? មានគុណសម្បត្តិនិងគុណវិបត្តិអ្វីខ្លះ? គួរដាក់ឈ្មោះអី?

គំនិត​ផ្ដួចផ្ដើម​នេះ​ត្រូវ​បាន​អ្នក​គាំទ្រ Like និង​ Share ច្រើន ដែល​មាន​អ្នក​Share ជាង​៦០០ និង​​អ្នក​ផ្ដល់​យោបល់​ជិត​៣០០

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

អត្ថបទថ្មី