កីឡាករ​នេះ​ហើយ ដែល​ Pele ចង់​លេង​រួម​ក្រុម​ជាមួយ

  • 2019-11-14 14:41:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីរបុរស​បាល់​ទាត់ Pele បាន​និយាយ​ថា ចង់​លេង​រួម​ក្រុម​ជាមួយ Lionel Messi។

នៅ​ពេល​សួរ​ដោយ​សារព័ត៌មាន Gazzetta dello Sport ថា​ចង់​លេង​រួម​ក្រុម​ជាមួយ​កីឡាករ​បច្ចុប្បន្ន​ណា​ជាង​គេ Pele បាន​ឆ្លើយ​ថា Messi ដែល​អះអាង​ថា​កីឡាករ​អាហ្សង់ទីន​ជា​កីឡាករ​ដែល​មាន​បច្ចេកទេស​ខ្ពស់ ហើយ​មាន​សមត្ថភាព​ក្នុង​ការ​បញ្ជូន​បាល់​​ឲ្យ​ស៊ុត បំប៉ោង​សំណាញ់​ទី និង​ញាក់​បាន​ យ៉ាង​ល្អ។

Pele បាន​បញ្ជាក់​ទៀត​ថា បើ​សិន​ជា​ខ្លួន និង Messi នៅ​ក្នុង​ក្រុម​ជាមួយ​គ្នា ក្រុម​គូ​ប្រកួត​ត្រូវ​ព្រួយ​បារម្ភ​កីឡាករ​រហូត​ដល់​ទៅ​ពីរ​រូប មិន​មែន​តែ​មួយ​រូប​ឡើយ៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី