ព្រីម លីហ្សា លេច​មុខ​មក​បង្ហាញ​សម្រស់​ដើម​ទ្រូង​ស​ក្បុស ក្រោយ​បាត់​មុខ​យូរ

  • 2019-11-15 04:23:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ស្រី​សិចស៊ី ព្រីម លីហ្សា បាន​បាត់​មុខ​មិន​តិច​ឆ្នាំ ឥឡូវ​នេះ ស្រាប់​តែ​លេច​មុខ​វិញ​ក្រឡឺម​ប៉ុន្មាន​ថ្ងៃ​មុន​នេះ នៅ​លើ IG របស់​នាង ដោយ​ថែម​ទាំង​បាន​បញ្ចេញ​ឈុត​បង្អួត​សម្រស់​ដើម​ទ្រូង​ស​ខ្ចី​របស់​នាង​ថែម​ទៀត។

ត្បិត​ថា​បាត់​មុខ​យូរ ប៉ុន្តែ ព្រីម លីហ្សា នៅ​តែ​រក្សា​ភាព​ស្អាត​ដូច​ដើម រួម​ទាំង​ស្ទីល​ផ្ទាល់​ខ្លួន ដែល​លើក​នេះ តារា​ស្រី បាន​ចេញ​ឈុត​វាល​ដើម​ទ្រូង​ស​ស្គុះ​របស់​នាង ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ជា​ច្រើន។ នៅ​មុន​ការ​បាត់​មុខ តារា​ស្រី​ម្ចាស់​ពាន​អាណាចក្រ​តារា​ផ្នែក​ប្រជាប្រិយ ត្រូវ​បាន​គេ​កត់​សម្គាល់​ថា ជា​តារា​ស្រី​និយម ក៏​ដូច​ជា​ស្រឡាញ់​ភាព​ស្រស់​ស្អាត និង​ភាព​ហ៊ឺហា ពោល​គឺ​នាង​ល្បី​ជា​យូរ​មក​ហើយ​ថា​ជា​តារា​ស្រី ដែល​និយម​ប្រើ​សំលៀកបំពាក់ Brand Brand មុន​តារា​ស្រី​ជួរ​មុខ​ស្ទើរ​ទាំង​អស់​របស់​កម្ពុជា។

សំលៀកបំពាក់​ដែល លីហ្សា ពាក់ សុទ្ធ​ជា​ម៉ាក​ល្បី​ៗ និង​មាន​តម្លៃ​ខ្ពស់ ដែល​កាល​ពី​អតីត​កាល នាង​ធ្លាប់​ប្រើ​សំលៀកបំពាក់​មាន​តម្លៃ​ដល់​ម៉ឺន​ដុល្លារ​ឯណោះ ត្រឹម​អាវ ឬ​ខោ​មួយ។ វិល​មក​ការ​បង្ហាញ​មុខ​ជា​ថ្មី​នេះ ក៏​មិន​ខុស​គ្នា​ដែរ លីហ្សា នៅ​តែ​ស្រស់​ស្អាត នៅ​តែ​ស៊ីវិល័យ ជាមួយ​សំលៀកបំពាក់​ថ្លៃ​ៗ អម​ដោយ​ស្ទីល​ផ្ទាល់​ខ្លួន​របស់​នាង ដើម្បី​បង្ហាញ​ពី​សោ​ភណ្ឌ​របស់​នារី​សម័យ​ថ្មី។

ព្រីម លីហ្សា ខ្លួន​ឯង​ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា អ្វី​ដែល​នាង​បាន​ធ្វើ ដើម្បី​មោទកភាព​របស់​ស្ត្រី​និយម​ភាព​ស៊ីវិល័យ​ទាំង​អស់។ នាង​ថ្លែង​ថា "Fashion ផ្ទាល់​ខ្លួន​របស់​ខ្ញុំ​ជា Fashion ដែល​ចង់​បង្ហាញ​ពី​ភាព​រឹងមាំ​របស់​ស្ត្រី"។ សារ​ខ្លី​ប្រកប​ដោយ​ភាព​ជឿ​ជាក់​ប៉ុណ្ណេះ បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​នាង​ជា​ច្រើន​ពេញ​ចិត្ត​ចំពោះ​អ្វី​ដែល លីហ្សា បាន​ធ្វើ ក៏​ជា​បាន​លើក​ឡើង។

ព្រីម លីហ្សា គឺ​ជា​អតីត​ម្ចាស់​ពាន​ប្រជាប្រិយ​របស់​កម្មវិធី​អាណាចក្រ​តារា​កាល​ពី​ឆ្នាំ ២០១៤ ក្រោយ​ពី​នាង​ទទួល​បាន​សំឡេង​បោះ​ឆ្នោត​គាំទ្រ​តាម​រយៈ​ការ​ផ្ញើ​សារ​តាម​ទូរសព្ទ​ពី​អ្នក​គាំទ្រ​របស់​នាង​លើសលប់។ ក្រោយ​ពី​សម្រេច​បាន​សមិទ្ធផល​ធំ​គួរ​ឲ្យ​មោទកភាព លីហ្សា ក៏​បាន​បន្សាត់​ខ្លួន​ឆ្ងាយ​​ទៅ​ៗ រហូត​ស្ទើរ​បាត់​មុខ​ពី​សិល្បៈ។ សកម្មភាព​សិល្បៈ​គួរ​ឲ្យ​កត់​សម្គាល់​របស់​នាង គឺ​តាម​រយៈ​ការ​សម្ដែង​ជា​តួឯក​ស្រី​ក្នុង​វីដេអូ​ចម្រៀង​របស់​លោក ឆាយ វីរៈយុទ្ធ មាន​ចំណង​ជើង​ថា "ទឹក​លុយ​សម្លាប់​ទឹក​ចិត្ត​ខ្ញុំ​ហើយ"។

ក្រោយ​ពី​នោះ​មក គេ​មិន​ឃើញ​សកម្មភាព​សិល្បៈ​លេចធ្លោ​របស់​នាង​ទៀត​ទេ។ ប៉ុន្តែ​ឥឡូវ​នេះ នាង​បាន​ត្រឡប់​មក​វិញ​ហើយ​ជាមួយ​នឹង​ការ​បង្ហាញ​ស្ទីល​ផ្ទាល់​ខ្លួន​ប្រកប​ដោយ​ភាព​ជឿជាក់។ អីចឹង​តោះ...ក្រឡេក​មើល​ស្ទីល​​របស់ ព្រីម លីហ្សា ទាំង​អស់​គ្នា!!!

អត្ថបទ៖ ទារិកា