ម៉ូតូអូតូ Yamaha មហាកម្លាំងស៊េរីថ្មី មុខមាត់ទាក់ទាញប្លែក
- 2019-11-15 06:56:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម៉ូតូអូតូ Yamaha មហាកម្លាំងស៊េរីថ្មី មុខមាត់ទាក់ទាញប្លែក
ចន្លោះមិនឃើញ
ម៉ូតូ Yamaha TMAX ស៊េរីឆ្នាំ ២០២០ បានបង្ហាញមុខនៅក្នុងកម្មវិធីតាំងបង្ហាញយានយន្ត EICMA Show កាលពីថ្មីៗនេះ ហើយរូបរាងកាចរបស់វាអាចទាក់ទាញចំណាប់អារម្មណ៍មនុស្សជាច្រើន។
ម៉ូតូអូតូមហាកម្លាំងស៊េរីថ្មីនេះ មានការផ្លាស់ប្ដូរច្រើនបើធៀបនឹងម៉ូដែលមុន។ TMAX ឆ្នាំ ២០២០ គឺជាជំនាន់ទី ៧ នៃត្រកូល TMAX ហើយចំណុចផ្លាស់ប្ដូរធំគឺនៅត្រង់ការប្រើម៉ាស៊ីនថ្មីចំណុះ ៥៦២ សេសេ ២ ស៊ីឡាំង ដែលស៊េរីមុនមានចំណុះ ៤៩៩ សេសេ និង ៥៣០ សេសេ។
ម៉ូតូនេះមានទម្ងន់ស្រាលជាងមុន ហើយចំពោះការឌីហ្សាញរបស់វាគឺមានភាពអង់អាចជាងស៊េរីមុន និងមានការឌីហ្សាញកន្លែងដាក់ជើងថ្មីផងដែរ។ ចំណុចដទៃទៀតមានដូចជាប្រព័ន្ធបើកបរថ្មីដែលផ្ដល់ការបើកបរកាន់តែល្អប្រសើរ, មានប្រព័ន្ធសោវៃឆ្លាត, បូមក្រោយអាចកំណត់កម្ពស់បាន, អាចកំណត់កម្ពស់ក្បាំងការពារ, មាន Cruise Control និងមានប្រភេទបើកបរចំនួន ២ គឺ D-Mode និង Riding-Mode។
ក្រោយពីបង្ហាញមុខនៅអឺរ៉ុបរួច ម៉ូតូ TMAX ឆ្នាំ ២០២០ នេះ រំពឹងថានឹងបង្ហាញមុខក្នុងកម្មវិធី Motor Show ឆ្នាំ ២០២០ នៅប្រទេសថៃ ដែលប្រព្រឹត្តទៅអំឡុងខែមីនា៕
ចុចអាន ៖ ម៉ូតូមហាកម្លាំង ១០ តម្លៃថ្លៃជាងគេក្នុងលោក ថ្លៃជាងគេគឺ ១លានដុល្លារ