អបអរ Messi ​លើក​ពាន​រង្វាន់​ជាមួយ​ជម្រើស​ជាតិ​អាហ្សង់ទីន​បាន​ហើយ​

  • 2019-11-16 03:26:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ Lionel Messi ​បាន​ជួយ​ក្រុម​អាហ្សង់ទីន​លើក​ពាន​រង្វាន់​អន្តរជាតិ​មួយ​បាន​ហើយ ​ក្រោយ​ពី​យក​ឈ្នះ​លើ​ក្រុម​ប្រេស៊ីល ១-០ ​នៅ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត។

សម្រាប់​ការ​ប្រកួត​នេះ ​អាហ្សង់ទីន ​មាន​ឱកាស​និង​លេង​បាន​ល្អ ​ជា​ពិសេស​ប្រព័ន្ធ​ការពារ​របស់​ក្រុម​នេះ​តែ​ម្ដង។ ​ជាមួយ​គ្នា​នេះ​ដែរ ​វត្តមាន​របស់ Messi ​ក៏​បាន​ធ្វើ​ឱ្យ​ក្រុម​កាន់​តែ​ប្រសើរ​ថែម​ទៀត ​ដោយ​ត្រឹម​នាទី​១៣ ក្រុម​អាហ្សង់ទីន ​រក​បាន​១​គ្រាប់ ដោយ​បាល់​ប៉េណាល់ទី​របស់​ប្រធាន​ក្រុម​នេះ​តែ​ម្ដង។ វា​ក៏​ជា​គ្រាប់​បាល់​ជ័យជម្នះ​ជួយ​ក្រុម​អាហ្សង់ទីន លើក​ពាន​រង្វាន់​អន្តរជាតិ​មួយ​ផង​ដែរ។

រំលឹក​ថា​នេះ​ជា​ប្រកួត​ដំបូង​របស់ Messi ​ក្រោយ​ពី​ខកខាន​រយៈ​ពេល​៣​ខែ​មក​ហើយ ដោយសារ​តែ​រង​ពិន័យ​រឿង​ចោទ​ក្រុម​ការងារ Copa America ​ពុក​រលួយ៕

អត្ថបទ៖ ប្រុស យុទ្ធ