មិនមែនចិនក៏មិនមែនអាមេរិក ដែលជាប្រទេសពេញនិយម TikTok ជាងគេនោះ

  • 2019-11-19 03:03:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បណ្ដាញ​សង្គម​វីដេអូ​ TikTok ទើប​តែ​មាន​ចំនួន​ទាញ​យក​ចំនួន ១,៥ ពាន់​លាន​ដង​នៅ​លើ​ App Store និង​នៅ​លើ​ Google Play Store។

នៅ​ក្នុង​ឆ្នាំ ២០១៩ ​គិត​ត្រឹម​បច្ចុប្បន្ន​នេះ​ TikTok មាន​ចំនួន​ទាញ​យក​សរុប ៦១៤ លាន​ដង កើន​ឡើង ៦% បើ​ធៀប​នឹង​ពេល​ដូច​គ្នា​ឆ្នាំ​មុន។ ​បច្ចុប្បន្ន​នេះ (​នៅ​ឆ្នាំ ២០១៩) ​វា​គឺ​ជា​កម្មវិធី​ (មិន​រាប់​បញ្ចូល​​កម្មវិធី​ហ្គេម) ដែល​មាន​អ្នក​ទាញ​យក​ច្រើន​ជាង​គេ​លំដាប់​លេខ​ ៣ នៅ​ពី​ក្រោយ WhatsApp លេខ ១ ជា​មួយ​ចំនួន ៧០៧,៤ លាន​ និង Messengers ឈរ​លេខ​ ២ ជា​មួយ​ចំនួន ៦៣៦,២ លាន​ដង។ TikTok ឈរ​ពី​លើ Facebook (៥៨៧ លាន​ដង) និង​នៅ​ពី​លើ Instagram ដែល​ជាប់​លេខ ៥ ជា​មួយ​ចំនួន​ទាញ​យក ៣៧៦,២ លាន​ដង។

ចំនួនទាញយកប្រចាំខែ

ឥណ្ឌា​គឺ​ជា​ប្រទេស​ដែល​មាន​អ្នក​ទាញ​យក​ TikTok ច្រើន​ជាង​គេ​ជា​មួយ​ចំនួន​សរុប ៤៦៦,៨ លាន ស្មើ​នឹង​ប្រមាណ ៣១% នៃ​ចំនួន​ទាញ​យក​សរុប។ ចិន​​នៅ​លំដាប់​លេខ ២ ជា​មួយ​ចំនួន​ទាញ​យក ១៧៣,២ លាន​ដង ប៉ុន្តែ​តួ​លេខ​នេះ​មិន​បញ្ចូល​ការ​ដំឡើង​​​នៅ​លើ​ Android ដោយ​ប្រើ​វិធី​ផ្សេង​នោះ​ទេ (បញ្ជាក់​ថា​ Play Store នៅ​ចិន​មិន​ដំណើរ​ការ​​ឡើយ)។ សហរដ្ឋអាមេរិក​ស្ថិត​នៅ​លំដាប់​ទី ៣ ជា​មួយ​ចំនួន​ទាញ​យក ១២៣,៨ លាន​ដង។

ការចំណាយរបស់អ្នកប្រើប្រាស់ប្រចាំខែ

ចំណូល​សរុប​ដែល TikTok អាច​រក​បាន​មក​ទល់​ពេល​នេះ​នៅ​ជុំវិញ​ពិភពលោក គឺ​​មាន​ ១៧៥ លាន​ដុល្លារ ដែល​ភាគ​ច្រើន​បាន​មក​ពី​អ្នក​ប្រើ​ប្រាស់​នៅ​ចិន ដែល​ពួក​គេ​ចំណាយ​លុយ​ទិញ​ ៨៤,៥ លាន​ដុល្លារ ទិញ​របស់របរ​មាន​នៅ​ក្នុង​កម្មវិធី​នេះ។ ​អ្នក​ប្រើ​នៅ​សហរដ្ឋអាមេរិក​ចំណាយ ៦២,៤ លាន​ដុល្លារ ឈរ​នៅ​លំដាប់​ទី ២ និង​អ្នក​ប្រើ​​នៅ​អង់គ្លេស​​ចំណាយ ៦,៩ លាន​ដុល្លារ ឈរ​លំដាប់​លេខ ៣៕​​​​

ចុចអាន ៖ គណនី YouTube មាន​ចំនួន Subscriber លេខ ១ឡើង​ដល់​ប៉ុន្មានហើយ​ពេល​នេះ?

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ សុខហេង