vivo S1Pro ជំនាន់ថ្មីមួយទៀតនឹងបង្ហាញខ្លួនឆាប់ៗមានរូបរាងថ្មី និងសមត្ថភាពកាន់តែអស្ចារ្យ!

  • 2019-11-19 03:16:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យោងតាមរូបរាងថ្មីមួយរបស់ vivo ដែល​បាន​បញ្ចេញ​នៅ​លើ​ផេកផ្លូវ​ការ​របស់​ក្រុមហ៊ុន​នេះ​បាន​​ឲ្យ​ដឹង​ថា​ស្មាតហ្វូន S1Pro ជំនាន់ថ្មីមួយទៀតរបស់ក្រុមហ៊ុននឹងបង្ហាញខ្លួនក្នុងពេលឆាប់ៗនេះហើយ ជាមួយរូបរាងថ្មីហើយមានសមត្ថភាពអស្ចារ្យបំផុត។

ជាមួយនឹងរូបរាងខាងលើនេះ យើងឃើញថា ស្មាតហ្វូន vivo S1Pro នេះគឺមានកាមេរ៉ាដំណក់​ទឹក​ដូច​ទៅ​នឹង S1 ​អ៊ីចឹង​ដែរ ខុស​ត្រង់​ស្មាត​ហ្វូន​នេះ​គឺ​មាន​កាមេរ៉ា​រហូត​ទៅ​ ៥​​គ្រាប់​ឯណោះ​។ « ពិភព​លោក​ដ៏​អស្ចារ្យ​នឹង​មក​ដល់​ក្នុង​ដៃ​អ្នក​នៅ​ពេលឆាប់​ៗនេះ» គឺ​ជា​ឃ្លាមួយ​ដែល​ក្រុមហ៊ុន vivo បាន​សរសេរ​អម​ជា​មួយ​នឹង​រូបភាព​ខាង​លើ​នេះ។ ដូច្នេះ​ជឿជាក់​ថា​ក្រុមហ៊ុន vivo គឺ​ប្រាកដ​ជា​មិន​ធ្វើ​​ឲ្យ​អតិថិជន​ដែល​ជា​ហ្វេន​របស់​ខ្លួន​ខក​បំណង​ឡើយ ពី​ព្រោះ​ថា​កន្លង​មក​ក្រុមហ៊ុន vivo តែង​តែ​នាំ​មក​នូវ​អ្វី​ថ្មី​ប្លែក​និង​មាន​គុណភាព​ខ្ពស់​ជានិច្ច តួយ៉ាង​ដូច​ជា​ស្មាតហ្វូន vivo S1 ដែល​បាន​បង្ហាញ​ខ្លួន​កន្លង​មក​អ៊ីចឹង​ដែរ។

S1Pro ត្រូវបានក្រុមហ៊ុន vivo ចាត់ទុកថាគឺជាស្មាតហ្វូនថ្នាក់កណ្តាលរបស់ខ្លួនប៉ុណ្ណោះ ប៉ុន្តែ​វា​មិន​ចាញ់​ស្មាតហ្វូន​ថ្នាក់​ខ្ពស់​របស់​ក្រុមហ៊ុន​ដៃ​គូ​មួយ​ចំនួន​នេះ​ទេ ហើយ​កន្លង​មក​គឺ​មាន​ការ​ពេញ​និយម​យ៉ាង​ខ្លាំង​នៅ​លើ​ទីផ្សារ​ប្រទេស​កម្ពុជា​៕