ចង់​ស្គាល់! ភី​អិន​អិន បើក​បង្ហាញ​សមាសភាព​ផលិតករ​ល្បី​ៗ ពី​ក្រោយ​រឿង​ពេញ​និយម​បំផុត​ប្រចាំ​ស្ថានីយ

  • 2019-11-19 04:25:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ទូរទស្សន៍ ភី​អិន​អិន​បាន​ផលិត និង​ចាក់​ផ្សាយ​ជូន​ទស្សនា​ជា​បន្តបន្ទាប់ មាន​ដូច​ជា រឿង "ហ្លួង​ព្រះ​ស្តេច​កន" "និស្ស័យ​បង​ប្អូន” "ថ្ងៃមុន​ស្អប់ ថ្ងៃ​នេះ​ស្រឡាញ់" "ភរិយា​សម័យ​ថ្មី" "ទូក​បាត់​ច្រវា" "ដួង​ចន្ទ ដួងចិត្ត” "ពស់​កេងកង" "ភក្តី​ស្នេហ៍​ទ្វេ​ភព" និង​រឿង​ភាគ​ផ្សេងៗ​ទៀត​ជាដើម។

រាល់​ខ្សែ​ភាព​យន្ត​ភាគ​ខ្មែរ​ទាំងអស់​នេះ សុទ្ធសឹងតែ​ទទួល​បាន​ការ​គាំទ្រ កោតសរសើរ​ពី​សំណាក់​មហាជន ក៏ដូចជា​ទស្សនិកជន​ផង​ដែរ ប៉ុន្តែ​លោកអ្នក​ប្រហែលជា​ពុំ​ទាន់​បាន​ស្គាល់​ច្បាស់​នៅឡើយ​ទេ​ថា តើ​ផលិតករ​រូប​ណា​ខ្លះ ដែល​ជា​អ្នក​ផលិត និង​ដឹកនាំ​ថត​ឱ្យ​បាន​ចេញ​ជា​សាច់រឿង​ទាំងអស់​នេះ​ឡើង​នោះ​ទេ។

ជា​ការ​ពិត​ណាស់ តាម​រយៈ​រឿង​ភាគ​ខ្មែរ​នីមួយៗ ប្រចាំ​ឱ្យ​ស្ថានីយ​ទូរ​ទស្សន៍​ភី​អិន​អិន​កន្លង​មក សុទ្ធសឹងតែ​ជា​ស្នាដៃ​ផលិត និង​ដឹកនាំ​ដោយ​ផ្ទាល់​របស់​ផលិតករ​ល្បី​ៗ ដោយ​យកចិត្តទុកដាក់​ និង​សម្រិតសម្រាំង​បំផុត បង្កើត​បាន​ជា​សាច់​រឿង​ទាក់​ចិត្ត ទាក់​អារម្មណ៍ ក្នុង​នោះ រួមមាន​ដូចជា ឯក ឧត្តម ម៉ៅ អាយុទ្ធ ម្ចាស់​ស្នាដៃ​រឿង ហ្លួង​ព្រះ​ស្តេច​កន ភាព​យន្ត​ខ្មែរ​ខ្នាត​ធំ បែប​ប្រវត្តិសាស្ត្រ មាន​កេរ្តិ៍​ឈ្មោះ​បោះ​សំឡេង​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា ។

ក្រៅ​ពី​នេះ ផលិតករ​ល្បី​ៗ​ជា​ច្រើន​រូប​ទៀត ដែល​បាន​បញ្ចេញស្នាដៃ​ផលិត ដឹកនាំ ក៏ដូចជា​និពន្ធ​សម្រាប់ PNN ដែរ​មាន​ដូចជា​៖
​ លោក Matthew Robinson (រឿង និស្ស័យ​បង​ប្អូន​) ​លោក លៀក លីដា (រឿង ថ្ងៃមុន​ស្អប់ ថ្ងៃ​នេះ​ស្រឡាញ់) ​លោក អ៊ុង ឌុ​ច​សិត្ថា​វីរះ ( រឿង ភក្ដី​ស្នេហ៍​ទ្វេ​ភព) អ្នកស្រី ព្រុំ រដ្ឋា ( រឿង ភរិយា​ស​ម័​យ​ថ្មី​)​ ​លោក គាំ ច​ន្ធី ( រឿង ទូក​បាត់​ច្រវា​)​ ​ឯក ឧត្តម មុត ថា​វី ( រឿង ដួង​ចន្ទ​ដួងចិត្ត​)​ ​លោក ដើង ពុទ្ធ​ព័រ ( រឿង ពស់​កេងកង​)​។

ដោយឡែក សម្រាប់​រឿង​ភាគ​ខ្មែរ​ថ្មី​ប្រ​ចាំ​ឆ្នាំ​២០១៩​នេះដែល​បាន និង​កំពុង​ទទួល​បាន​ការ​គាំទ្រ​នោះ គឺ​ជា​ស្នាដៃ​ផលិតករ និង​ជា​អ្នកនិពន្ធ​ចាស់​វស្សា អ្នកស្រី ពាន់ ភួង​បុប្ផា ដែល​រឿង​នោះ មាន​ចំណង​ជើង​ថា "តួ​គេ ខ្ញុំ​សម្ដែង"។ ជាមួយ​នឹង​បទពិសោធន៍​ជាង​៣០​ឆ្នាំ ទៅលើ​ការផលិត​ជាច្រើន​រឿង ហើយ​ចំពោះ​រឿង​ខាងលើ​នេះ​ដែរ ក៏​ជា​រឿង​ភាគ​លើក​ដំបូង​របស់​អ្នកស្រី ដ៏​ថ្មីស្រឡាង ទាំង​អត្ថ​ន័យ និង​ឈុត​ឆាក​សម្ដែង​។

​អ្វី​ៗ​មិន​ទាន់​ចប់​ត្រឹម​នេះ​ទេ តាម PNN ដើម្បី​បម្រើ​ទៅដល់​អារម្មណ៍​ទស្សនិក​ជន ក៏ដូចជា​អ្នក​និយម​គាំទ្រ​វិស័​យ​ភាព​យ​ន្ត​ខ្មែរ​នោះ ស្ថានីយ បាន​ប្ដេជ្ញា​ចិត្ត​នៅតែ​បន្ត​សហការ​ជាមួយ​ផលិតករ​ល្បី​ៗ​ទាំង​នោះ​ទៀត សំដៅ​នាំ​យក និង ផលិត​រឿង​ខ្មែរ​ថ្មីៗ​ជាច្រើន​ទៀត​។ មួយ​វិញ​ទៀត PNN ក៏​នឹង​ប្រឹង​ប្រែង​ឱ្យ​អស់ពី​សមត្ថភាព បង្កើត​នូវ​អ្វី​ដែល​ជា​សមិទ្ធផល​របស់​ខ្លួន ក្នុង​ការ​ជំរុញ​ឱ្យ​កាន់តែ​រឹងមាំ​ប្រកបដោយ​គុណភាព ទៅលើ​ស្នាដៃ​ផលិត​សាច់រឿង​នី​មួយៗ៕