អីយ៉ា! ​បុណ្យ​អុំ​ទូក​កន្លង​ទៅ ​Mobile Legend: Bang Bang ​មាន​កម្មវិធី​សប្បាយ​ៗ​ច្រើន​ផង

  • 2019-11-19 04:47:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​លើក​ដំបូង​ដែល​កីឡាអេឡិចត្រូនិកវិញ្ញាសា​ Mobile Legends: Bang Bang ​បាន​រៀប​ចំព្រឹត្តិការណ៍ WATER FESTIVAL X MLBB ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និង​សំពះព្រះខែ រយៈពេល៣ថ្ងៃ​នៅ​សួន​ច្បារ​វត្ត​បទុមវតី ។​

គោល​បំណង​សំខាន់​នៃការរៀបចំកម្មវិធី​ WATER FESTIVAL X MLBB នេះ​គឺ​ដើម្បីឆ្លុះបញ្ចាំង​ពីការ​ប្តេជ្ញា​ចិត្តរបស់ ​Mobile Legends: Bang Bang ផ្សា​ភ្ជាប់​ទៅ​នឹង​សកម្មភាព​សង្គម​ដូចជា​ ពិធី​បុណ្យ​ប្រពៃណី​ជាតិ​ខ្មែរដែល​ជា​ពិធីបុណ្យ​ធំ​ដែលមួយឆ្នាំ​មានម្តង។

ក្រៅ​ពីការជួបជុំគ្នា ការបង្កើនសមត្ថភាព​ និង​សប្បាយរីករាយ​ក្នុង​ឱកាស​ពិធី​បុណ្យ​អុំទូកនេះ ​កម្មវិធី WATER FESTIVAL X MLBB ក៏បាន​ក្លាយជាវេទិកា​សម្រាប់​អ្នកចូលរួម​ទស្សនាការប្រកួត​ជើង​ឯក​ពិភពលោក​គឺ Mobile Legends: Bang Bank World Championship ដែលបាន​ផ្សាយបន្តផ្ទាល់ពី​ប្រទេស​ម៉ាឡេស៊ី។ រយៈពេល​៣ថ្ងៃនៃពិធីបុណ្យអុំទូកនេះមានបងប្អូនប្រមាណ១៥ ០០០នាក់​បានចូលរួម​កម្សាន្ត។

កម្មវិធីនេះពិតជាធ្វើឲ្យអ្នក​ចូលរួមរំភើបសប្បាយរីកយ៉ាងខ្លាំងក្នុងរយៈពេល៣ថ្ងៃ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ អ្នក​ចូលរួម​មាន​ឱកាសទទួល​បានរង្វាន់​ជាច្រើនត្រឡប់ទៅផ្ទះវិញដូចអាវយឹត MLBB shirts, ​កាបូបស្ពាយ Diamonds, ​ចិញ្ចៀន​បិទ​ខ្នងទូរសព្ទ, ​ផ្លិត MLBB fan, បន្តោង​សោ​ដ៏​ស្រស់ស្អាត, កាតទូរសព្ទ Double BP card, ​កាតទូរសព្ទ ​Double Exp card, Magic Dus, ​ឯកសណ្ឋានកីឡា Yi Sun-shin - Major Genera, Chang'e ​- Moonstruck, Kadita - Atlantean Princess ជាដើម។

អត្ថបទ៖ ប្រុស យុទ្ធ