មិនមែន​ Messi ឬ Ronaldo ទេ Hazard គិត​ថា កីឡាករ​រូប​នេះ ​ជា​កីឡាករ​ឆ្នើម​ជាង​គេ​លើ​លោក

  • 2019-11-19 11:06:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​បែលហ្សិក​កីឡាករ Eden Hazard បាន​និយាយ​ប្រាប់​សន្និសីទ​កាសែត​កាល​ពី​ថ្ងៃ​ច័ន្ទ​កន្លង​ទៅ​ថា មិត្ត​រួម​ក្រុម​របស់​ខ្លួន​ ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​បារាំង Karim Benzema ជា​កីឡាករ​ល្អ​ជាង​គេ​លើ​លោក។

Hazard បាន​និយាយ​ថា៖ " បន្ទាប់​ពី​បាន​លេង​ជាមួយ​បាន ៤ខែ​មក ខ្ញុំ​គិត​ថា Benzema ជា​កីឡាករ​ល្អ​ជាង​គេ​លើ​លោក។ ក្រៅ​ពី​តួនាទី​ជា​ខ្សែ​ប្រយុទ្ធ​ គេ​ក៏​បាន​ជួយ​ឲ្យ​កីឡាករ​ផ្សេង​ទៀត​មាន​ទម្រង់​លេង​ល្អ​ដែរ​ " ។

កីឡាករ​បែលហ្សិក​រូប​នេះ​បាន​បន្ត​ថា៖ " វា​មាន​លក្ខណៈ​ងាយស្រួល​ នៅ​ពេល​ដែល​លេង​ទល់​នឹង​ក្រុម​ ដែល​គ្មាន​វត្តមាន Benzema '' ។

ក្រៅ​ពី​នេះ Eden Hazard ក៏​បាន​បង្ហាញ​ពី​ក្ដី​សោកស្ដាយ​ចំពោះ​ Benzema ដែល​មិន​មាន​ឱកាស​ក្នុង​ការ​លេង​ឲ្យ​ក្រុម​ជម្រើស​ជាតិ​បារាំង​៕

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហ៊ីម រស្មី