ដើម្បី​ជាតិ ​ខ្សែ​ការពារ​វៀតណាម ​លូន​យក​ក្បាល​រាំង​បាល់​ មិន​ខ្លាច​បាក់​ក​

  • 2019-11-20 02:42:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីដេអូ​ខ្សែ​ការពារ​វៀតណាម ​លូន​យក​ក្បាល​ទៅ​រាំង​បាល់​របស់​ខាង​ភាគី​ថៃ ​កំពុង​ទទួល​បាន​ការ​គាំទ្រ​ច្រើន ​ព្រោះ​នេះ​ជា​ទង្វើ​មួយ​ដែល​បង្ហាញ​ថា​ពួកគេ​លេង​ដើម្បី​ប្រទេស​ជាតិ​។

ក្រុម​វៀតណាម ​លេង​ទល់​ក្រុម​ថៃ ​នៅ​វគ្គ​ជម្រុះ World Cup 2022 ​កាល​ពី​យប់មិញ​នេះ ​បញ្ចប់​ទៅ​ដោយ​លទ្ធផល​ស្មើ​គ្នា ០-០ ​ដូច​កាល​ពី​ជើង​ទី​១​កន្លង​ទៅ​ដែរ។ ​ថៃ​ដែល​ជា​ក្រុម​ភ្ញៀវ ​បាន​ព្យាយាម​វាយ​សម្រុក​ច្រើន​និង​គ្រប់​គ្រង​ការ​ប្រកួត ប៉ុន្តែ​មិន​អាច​ទម្លាយ​ប្រព័ន្ធ​ការពារ​និង​សំណាញ់​ទី​របស់​ក្រុម​វៀតណាម​ដែល​ជា​ម្ចាស់​ផ្ទះ​បាន​ឡើយ។

ជាក់​ស្ដែង​នៅ​ចុង​ម៉ោង ​ក្រុម​ថៃ​មាន​ឱកាស​មាស​ឱកាស​ពេជ្រ​១​លើក ប៉ុន្តែ​មិន​អាច​សម្រេច​ទី​បាន។ ​ដោយ​គ្រា​នោះ ​ថៃ​ស៊ុត​ប៉ះ​អ្នក​ចាំទី ​ហើយ​ខ្ទាត​​មក​កីឡាករ​ម្នាក់​ទៀត​ដែល​មាន​ជំហរ​អាច​ទាត់​បញ្ចូល​ទី​បាន​។ ប៉ុន្តែ​បាល់​នេះ​មិន​អាច​ចូល​ឡើយ ​ព្រោះ​ខ្សែ​ការពារ ​Đoàn Văn Hậu ​ព្យាយាម​អស់​ពី​លទ្ធផល ​លូត​ផង​អី​ផង ​យក​ក្បាល​ទៅ​រារាំង​បាល់ ​នៅ​គ្រា​ដែល​គេ​ដួល​ទៅ​ដី​ហើយ។ ​ជា​លទ្ធផល ​ការ​ព្យាយាម​នោះ​ពិត​ជា​សម្រេច ​ឱ្យ​វៀតណាម​យក​បាន​១​ពិន្ទុ​ពី​ក្រុម​ថៃ។

ការ​បាន​១​ពិន្ទុ​នេះ ​ក្រុម​វៀតណាម​កាន់​តែ​មាន​ឱកាស​ហើយ ​ព្រោះ​បន្ដ​ឈរ​នៅ​កំពូល​តារាង​មាន​១១​ពិន្ទុ ​ស្រប​ពេល​ក្រុម​ម៉ាឡេស៊ី ​ឈរ​នៅ​លេខ​២ ​មាន​៩​ ​និង​ថៃ​នៅ​លេខ​៣​មាន​៨​ពិន្ទុ៕

អត្ថបទ៖ ប្រុស យុទ្ធ