តិចនិកប្រូម៉ូតខ្លួនឯង១ក្បាច់នេះ ទោះគ្មានបទពិសោធ ក៏អាចរកការងារល្អបាន(វីដេអូ)

  • 2019-11-20 04:08:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តែងតែ​លឺ​គេ​និយាយ​ថា គ្មាន​បទពិសោធ​ធ្វើការ មិន​អាច​រកការងារ​បាន អ៊ីចឹង​មែន​អត់​?

តាម​ពិត​ទៅ ការ​ស្វែង​រក​ការងារ​ដែល​ល្អ​ ការងារ​ដែល​យើង​ស្រឡាញ់ ​បើ​ទោះ​បីគ្មានបទពិសោធ​ មិន​ជា​ពិបាកណាស់​ណា​ទេ អ្វី​ដែល​សំខាន់​នោះ ​យើង​ត្រូវ​ចេះ​បង្កើត​ចំណុច​លេចធ្លោ ជា​ចំណុច ​Unique ​ជាង​គេ ​ដែល​គេ​ហៅថា​​ Personal Brand ឬ​ជា​ម៉ាក​​យីហោ​ខ្លួនឯង​។

អ្វី​ទៅ​ជា ​Personal Brand​? វា​ជា​ការ​បង្កើត​ចំណាប់​អារម្មណ៍​លើ​ខ្លួន​យើង លើ​អ្វី​ដែល​យើង​អាច​ធ្វើ​បាន ​លើ​អ្វី​ដែល​ធ្វើឲ្យ​ខ្លួន​យើង​មានតម្លៃ​ក្នុង​ភ្នែក​អ្នកដទៃ​ និងកសាងបណ្ដាញជាមួយមនុស្សនៅជុំវិញខ្លួន ដែល​វា​មិន​ខុស​អ្វី​ពី​ការ​លក់​ផលិតផល​នោះ​ទេ ​ប្រសិន​បើ​ផលិតផល​មាន​គុណភាព​ និង​ទាក់ទាញ​ នោះ​ប្រាកដជា​មិន​ខ្វះ​អ្នក​ទិញ​ឡើយ។ ​​​ ដើម្បី​កាន់តែ​ច្បាស់​ពី​តិចនិក​ប្រូម៉ូត​ខ្លួនឯង ឈានទៅ​រក​ការងារដែលពេញចិត្ត ដោយ​គ្មាន​បទពិសោធ​ សូម​ទស្សនា​វីដេអូ​ពន្យល់​បន្ថែម​នៅ​ក្នុង​កម្មវិធី​ Let's Think មានផ្សាយ​រៀង​រាល់ថ្ងៃ​ព្រហស្បតិ៍​ វេលា​ម៉ោង​ ១១ព្រឹក នៅលើហ្វេសបុកផេក Sabay News Social ៖ ​​

 

អត្ថបទ៖ ស៊ិន សាវ៉េត