ក្រុមម៉ូតូធំ Harley-Davidson នឹងចូលរួមកម្មវិធីជួបជុំម៉ូតូធំប្រចាំឆ្នាំនៅសៀមរាបក្នុងខែនេះ

  • 2019-11-21 06:04:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមអ្នកជិះម៉ូតូធំ Harley-Davidson នឹងធ្វើការចូលរួមក្នុងកម្មវិធីជួបជុំម៉ូតូធំប្រចាំឆ្នាំ Siem Reap Bike Meet Cambodia ដែលជាកម្មវិធីសប្បុរសធម៌ និង ការអប់រំអំពីសុវត្ថិភាពចរាចរណ៍ ព្រមទាំងបរិច្ចាគមួកសុវត្ថិភាពសម្រាប់កុមារ។

កម្មវិធីនេះនឹងមានការចូលរួមពីក្រុមម៉ូតូធំ Harley-Davidson ដែលមកពីជុំវិញប្រទេសកម្ពុជា និងទូទាំងតំបន់ ដែលនឹងធ្វើការជួបជុំគ្នានៅថ្ងៃសៅរ៍ទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០១៩ នៅក្នុងខេត្តសៀមរាប។

កម្មវិធីជួបជុំដ៏ធំមួយនេះ នឹងមានការចូលរួមប្រគំតន្ត្រីពីក្រុមចម្រៀងជាច្រើនចាប់ពីម៉ោង ៣ រសៀល ដល់ ១០ យប់ ការជិះក្ដារស្គី ការប្រកួតម៉ូតូ មានស្តង់លក់សំភារះម៉ូតូ និង មានផ្ដល់នូវម្ហូបអាហារព្រមទាំងភេសជ្ជៈចាប់ពីម៉ោង ១១ ព្រឹក ដល់ ៩ យប់ផងដែរ។

នៅក្នុងព្រឹត្តិការនេះក៏នឹងមានការជិះម៉ូតូរួមគ្នាជាក្រុមនៅថ្ងៃបន្ទាប់ (ថ្ងៃអាទិត្យទី ២៤) ដែលដឹកនាំដោយសមាជិកសហគមន៍ម៉ូតូក្នុងរយះចម្ងាយរហូតដល់ ៣០០គីឡូម៉ែត្រ។

គូសបញ្ជាក់ផងដែរថានេះជាលើកទី ៣ហើយដែលកម្មវិធីនេះត្រូវបានធ្វើឡើងដោយមានការចូលរួមពីសំណាក់អ្នកចូលចិត្តម៉ូតូធំដែលបានមកបង្ហាញពីសមត្ថភាពនិងចូលរួមជជែកអំពីបញ្ហាដែលទាក់ទងនិងម៉ូតូជាមួយអ្នកចូលរួមដទៃទៀត៕

ព័ត៌មានលំអិតអំពី៖ Harley-Davidson of Phnom Penh Facebook Page : https://www.facebook.com/

ព័ត៌មានលំអិតអំពី៖ Event : https://www.facebook.com/

អត្ថបទ៖ ម៉េងងី

អត្ថបទពេញនិយម