មានដឹងថា កីឡាករណាញាក់បាល់បានសម្រេចជាងគេទេ?
- 2019-11-21 12:55:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មានដឹងថា កីឡាករណាញាក់បាល់បានសម្រេចជាងគេទេ?
ចន្លោះមិនឃើញ
ការញាក់បាល់ជាបច្ចេកទេសមួយដែលទាក់ទាញចំណាប់អារម្មណ៍អ្នកទស្សនាជាច្រេីន។ លេីសពីនេះទៅទៀត បច្ចេកទេសនេះក៏ជួយសម្រួលច្រេីនក្នុងការអូសបាល់ ដេីម្បីធ្វេីឲ្យការប៉ះបាល់ និងការស៊ុតបញ្ចូលទីមានភាពងាយស្រួល។
ចាប់តាំងពីមានការប្រមូលស្ថិតិនៃការញាក់បាល់មកនៅឆ្នាំ២០០៦ ខ្សែប្រយុទ្ធអាហ្សង់ទីន Lionel Messi ជាកីឡាករដែលញាក់បាល់បានសម្រេចច្រេីនជាងគេ។ កីឡាកររូបនេះ ចាប់តាំងពីរដូវកាល ២០០៦/០៧ មក ញាក់បាល់បានសម្រេចចំនួន ១៨៨០ដង។
តាមពីក្រោយ Messi គឺខ្សែប្រយុទ្ធបែលហ្សិកកីឡាករ Eden Hazard ដែលញាក់បាល់បានសម្រេចចំនួន ១២២០ដង។ លេខ ៣ បានទៅលេីខ្សែស្លាបចាស់វស្សាបារាំង Frank Ribery ដែលញាក់បាន ៩៣៩ដង។
មិត្តរួមក្រុមរបស់ Messi ក្នុងក្រុមជម្រេីសជាតិគឺ ខ្សែប្រយុទ្ធ Sergio Aguero ជាប់លេខ ៤ ដោយញាក់បាន ៨៣២ដង។ ចំណែក ឯខ្សែប្រយុទ្ធព័រទុយហ្គាល់ Cristiano Ronaldo វិញជាប់លេខ ៥ ដោយញាក់បានសម្រេចចំនួន ៨១៦ដង៕