រឹង ប៊ុនហៀង បង្ហើបក្រុម២ ជាដៃគូស្វិតស្វាញកម្ពុជាក្នុងពូល A
- 2019-11-22 03:11:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឹង ប៊ុនហៀង បង្ហើបក្រុម២ ជាដៃគូស្វិតស្វាញកម្ពុជាក្នុងពូល A
ចន្លោះមិនឃើញ
ក្រុមបាល់ទាត់កម្ពុជា បានដាក់បញ្ចូលកីឡាករលើសអាយុ២នាក់ក្នុងបញ្ជី២០នាក់ ទៅលេងស៊ីហ្គេម២០១៩ នៅប្រទេសម៉ាឡេស៊ីនៅចុងខែនេះ។
កីឡាករលើសអាយុ២នាក់នោះគឺរឹង ប៊ុនហៀង និង កែវ សុខផេង។ សម្រាប់ការប្រកួតនិងការត្រៀមខ្លួន រឹង ប៊ុនហៀង ថាពេញកម្លាំងល្អ និងត្រៀមជាស្រេចហើយសម្រាប់ជួយប្រទេសជាតិ។ ខ្សែប្រយុទ្ធរូបនេះ បានបញ្ជាក់ទៀតថាក្នុងពូល A ជាមួយកម្ពុជា គឺសុទ្ធតែជាក្រុមល្អដូចគ្នា ប៉ុន្តែដៃគូដែលអាចថាពិបាកសម្រាប់កម្ពុជានោះ គឺមាន២ក្រុម ម្ចាស់ផ្ទះហ្វីលីពីន និងក្រុមម៉ាឡេស៊ី។
កីឡាករលេងនៅក្លឹបក្រសួងការពារជាតិនេះ បានបញ្ជាក់ថាម្ចាស់ផ្ទះនឹងលេងបានល្អ ព្រោះលេងជាមួយអ្នកគាំទ្ររបស់គេផ្ទាល់។ ស្របពេលក្រុមម៉ាឡេស៊ីវិញ ដូចបានឃើញស្រាប់មួយរយៈចុងក្រោយនេះ ពួកគេលេងបានល្អណាស់។ កម្ពុជា នៅពូល A ជាមួយក្រុមហ្វីលីពីន មីយ៉ាន់ម៉ា ម៉ាឡេស៊ី និងទីម័រខាងកើត។ ស្របពេលពូល B វិញ គឺថៃ វៀតណាម ឡាវ ឥណ្ឌូណេស៊ី សិង្ហបុរីនិងប្រ៊ុយណេ។ ការប្រកួតនឹងធ្វើឡើងចាប់ពីថ្ងៃទី២៥ខែវិច្ឆិការហូតដល់ថ្ងៃទី១០ខែធ្នូឆ្នាំ២០១៩ខាងមុខនេះ៕