Hazard ទម្លាយថា ខ្លួនឡើងទម្ងន់មុនមក Real ដោយសារតែមូលហេតុនេះ
- 2019-11-22 13:17:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Hazard ទម្លាយថា ខ្លួនឡើងទម្ងន់មុនមក Real ដោយសារតែមូលហេតុនេះ
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធបែលហ្សិក Eden Hazard បាននិយាយប្រាប់សារព័ត៌មានបារាំង L'Equipe ថា ២ ខែដំបូងនៅ Real Madrid ខ្លួនឡើងទម្ងន់ ៥គីឡូក្រាម ដោយសារតែខ្លួនជាប់នៅវិស្សមកាល។
កីឡាកររូបនេះបាននិយាយថា៖ " វាជាការពិតណាស់ ដែលខ្ញុំឡើងទម្ងន់។ ខ្ញុំមិនលាក់ទេ ដោយសារតែពេលនៅដើរលេង គឺខ្ញុំគិតតែពីដើរលេង។
Hazard បានបន្តថា៖ " ខ្ញុំឡើងទម្ងន់ ៥គីឡូក្រាម នៅរដូវក្ដៅនេះ តែខ្ញុំក៏ស្រកលឿនដែរ។ ខ្ញុំប្រើពេលតែ ១០ថ្ងៃទេ ស្រកគីឡូហើយ " ។
កីឡាករ Real Madrid រូបនេះបានបង្ហើបថា ខ្លួនមានទម្ងន់រហូតដល់ទៅ ៨០គីឡូក្រាម នៅរដូវក្ដៅ។ Hazard ក៏បានទម្លាយថា កាលពីរូបគេអាយុ ១៨ឆ្នាំ គេមានទម្ងន់ ៧២/៧៣គីឡូក្រាមទៅហើយ។ បើសរុបទាំងម៉ាសសាច់ដុំគឺ ៧៥គីឡូក្រាម ហើយនៅថ្ងៃមិនល្អមានទម្ងន់ ៧៧គីឡូក្រាម៕