គាប់​ជួន​មែន! UCL ឆ្នាំ​មុន Ajax ប៉ះ​ក្លឹប​ណា ក្លឹប​នោះ​ដេញ​គ្រូ​ខ្លួន​ឯង​ទាំង​អស់

  • 2019-11-23 02:16:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង UEFA Champions League រាប់​ចាប់​ពី​វគ្គ​ចែក​ពូល​រហូត​ដល់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់​ព្រ័ត្រ Ajax លេង​ប៉ះ​ក្លឹប​ចំនួន ៦។ ជា​អកុសល ក្លឹប​ទាំង ៦ ចែក​ផ្លូវ​ជាមួយ​គ្រូ​បង្គោល ឬ អ្នក​ចាត់ការ​របស់​ខ្លួន​ទាំង​អស់។ ដោយសារ​តែ​បែប​នេះ សារព័ត៌មាន​ធំៗ​មួយ​ចំនួន​បាន​ហៅ​ព្រឹត្តិការណ៍​នេះ "បណ្ដាសា​របស់ Ajax''។

ខាង​ក្រោម​នេះ អ្នក​ចាត់ការ​ ឬ គ្រូ​បង្គោល ដែល​ត្រូវ​បាន​បញ្ចប់​ការងារ​ពី​ក្លឹប​ ក្រោយ​ប៉ះ​ Ajax ក្នុង UEFA Champions League៖

វគ្គ​ចែក​ពូល៖

  • ក្លឹប Benfica៖ លោក Rui Victoria បាន​ចែក​ផ្លូវ​ជាមួយ​ក្លឹប​កាល​ពី​ខែ​មករា ឆ្នាំ២០១៩។

  • ក្លឹប AEK Athen៖ ក្លឹប​ក្រិក​មួយ​នេះ បាន​បញ្ចប់​តួនាទី​របស់​លោក Marinos Ouzounidis កាល​ពី​ខែ​កុម្ភៈ។

  • ក្លឹប Bayern Munich៖ លោក Niko Kovac ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​ក្លឹប​កាល​ពី​ដើម​ខែ​វិច្ឆិកា​។

វគ្គ​ចាញ់​ធ្លាក់ (Knock-Out Stage)៖

  • ក្លឹប Real Madrid៖ លោក Santiago Solari ត្រូវ​បាន​បណ្ដេញ​ចេញ​ កាល​ពី​ខែ​មីនា។

  • ក្លឹប Juventus៖ ក្លឹប​អ៊ីតាលី​មួយ​នេះ ប្រកាស​ចែក​ផ្លូវ​គ្នា​ជាមួយ​លោក Massimiliano Allegri កាល​ពី​ខែ​ឧសភា។

  • ក្លឹប Tottenham Hotspur៖ លោក Mauricio Pochettino ត្រូវ​បាន​ក្លឹប​បញ្ចប់​តួនាទី​ក្នុង​ខែ​វិច្ឆិកា​នេះ៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទថ្មី