Ballon d'Or ឆ្នាំ​នេះ​សម​បាន​ទៅ​កីឡាករ​របស់ Liverpool

  • 2019-11-25 03:18:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ប្រយុទ្ធ​របស់ Real Madrid កីឡាករ Eden Hazard បាន​គិត​ថា​ពាន​កីឡាករ​ឆ្នើម​ប្រចាំ​ឆ្នាំ Ballon d'Or គួរ​តែ​ធ្លាក់​លើ​ដៃ​របស់​កីឡាករ​ Liverpool។

Hazard បាន​ប្រាប់​ទៅ​កាន់​កាសែត​បារាំង​ថា Sadio Mane, Mohamed Salah ឬ​ខ្សែ​ការពារ Virgil van Dijk ​សម​នឹង​ឈ្នះ​ពាន Ballon d'Or។ "សម្រាប់​ខ្ញុំ ខ្ញុំ​នឹង​ឲ្យ​ពាន​ទៅ​កាន់​កីឡាករ​របស់ Liverpool ម្នាក់។ Mane, Salah ឬ Van Djik សម​នឹង​ទទួល​បាន​វា"។ សម្ដី​របស់​កីឡាករ​សញ្ជាតិ​បែលហ្ស៊ិក។

ក្នុង​បញ្ជី​បេក្ខភាព​៣០​នាក់​ប្រជែង​ពាន Ballon d'Or ២០១៩ កីឡាករ​​របស់ Liverpool មាន​ច្រើន​ជាង​គេ។ ក្នុង​នោះ​មាន​៧​នាក់​លើស​ក្រុម​ផ្សេង​ មាន​ដូច​ជា៖ Sadio Mane, Mohamed Salah, Virgil van Dijk, Alisson Becker, Roberto Firmino, Arnoldនិង Wijnaldum។

Ballon d'Or ២០១៩ នឹង​ប្រកាស​​អ្នក​ឈ្នះ​នៅ​ថ្ងៃ​ទៅ ២ ខែ ធ្នូ ឆ្នាំ ២០១៩ ក្នុង​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង។

ប្រភព៖ Bleacherreport   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ