នេះមុខបុរសនៅពីក្រោយ រូបភាព Meme ដែលកំពុងល្បីខ្លាំងនៅខ្មែរ
- 2019-11-26 09:42:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នេះមុខបុរសនៅពីក្រោយ រូបភាព Meme ដែលកំពុងល្បីខ្លាំងនៅខ្មែរ
ចន្លោះមិនឃើញ
រូបភាពត្លុក Meme ពីរនាក់ម្ដាយកូន កំពុងតែត្រូវបានគណនី និង ផេក ជាច្រើននៅកម្ពុជាយកទៅច្នៃដោយកែប្រែនូវសម្រង់សម្ដីទៅជាអត្ថន័យកំប្លែងប្លែកៗ ដែលការបង្ហោះភាគច្រើនសុទ្ធតែទទួលបានការចុច Like Share និង Comment ច្រើន។
បើតាមការស្វែងរករបស់ក្រុមការងារ Sabay បង្ហាញថា រូបភាពត្លុកនេះគឺបានច្នៃចេញពីរូបភាពត្លុកដើម ដែលជាស្នាដៃរបស់វិចិត្រករម្នាក់ឈ្មោះថា Ricardo Caté មកពីរដ្ឋ New Mexico សហរដ្ឋអាមេរិក ដែលលោកត្រូវបានគេស្គាល់តាមរយៈបណ្ដុំរូបត្លុកកំប្លែងចំណងជើងថា “Without Reservations” ដែលចេញផ្សាយជារៀងរាល់ថ្ងៃនៅលើកាសែត Santa Fe New Mexican និង Taos News។
ក្រៅពីជាអ្នកគូររូបត្លុក លោក Caté ក៏ជាសកម្មជន, អ្នកនិយាយរឿងកំប្លែង, អ្នកនិពន្ធ, គ្រូបង្រៀន, អតីតអត្តពលិក និងអ្នកផលិតភាពយន្តជាដើម។ លោកមានអ្នកគាំទ្រជាតារាដែលមានដូចជា Wes Studi, Jackie Chan, Winona LaDuke, Nick Nolte និង Dennis Banks ជាដើម។
ចំពោះរូបភាពត្លុកម្ដាយកូន មិនមានប្រភពណាអាចបញ្ជាក់អំពីថ្ងៃចេញផ្សាយរបស់វា ឬបញ្ជាក់ថាវាស្ថិតនៅក្នុងវគ្គណានៃ “Without Reservations” នោះទេ។ ប៉ុន្តែរូបភាពនេះត្រូវបានគេយកមកចែកចាយលើបណ្ដាញសង្គមដំបូងៗនៅអំឡុងចុងឆ្នាំ ២០១៨។
ចំណែកនៅកម្ពុជាយើងវិញរូបភាពត្លុកនេះបានល្បីល្បាញកាលពីអំឡុងពាក់កណ្ដាលខែវិច្ឆិកានេះ ហើយរូបភាពដែលយកមកប្រើគឺជាការកែច្នៃថ្មី ខុសប្លែកពីរូបភាពដើម៕
ចុចអាន ៖ នេះដើមកំណើតវីដេអូខ្លី គេនិយមប្រើក្នុង Meme