ទាំង​នេះ ជាលេខសម្ងាត់​ដែល​អ្នកមិនគួរប្រើសម្រាប់​គណនីផ្ទាល់ខ្លួន

  • 2019-11-27 10:36:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ភាគ​ច្រើន​អ្នក​ប្រើប្រាស់ ​Account ​អ៊ីម៉ែល​ , Account FB ​និង Account​ ផ្សេងៗទៀត​ តែងតែ​ជ្រើស​យកលេខ​សម្ងាត់​ងាយៗ ​ព្រោះ​គិតថា​លេខសម្ងាត់​ងាយៗ​បែបហ្នឹង​គឺ​មិន​ងាយភ្លេច។​ ប៉ុន្តែអ្នក​ទាំងនោះ​ ប្រហែល​ជា​មិន​បាន​គិត​បញ្ហា​ណាមួយ​ នៅ​ពេល​ដែល​មាន​អ្នកណា​ម្នាក់​អាច​លួច​យក​លេខ​សម្ងាត់​ទាំងនោះ​ រួចយក​ Account រ​បស់យើង​ទៅ​ធ្វើអ្វី​ផ្សេង​នោះទេ។​

 

h

ប្រសិន​បើ​លេខ​ សម្ងាត់​របស់​ប្រិយមិត្ត​មាន​ដូច​លេខ​ទាំង​២៥​ ខាងក្រោម​នេះ​ អ្នក​គួ​រតែ​ប្ដូរ​ចេញ​​ឲ្យ​ហើយ​ទៅ ​ព្រោះ​ថា​អ្នក​ដទៃ​អាច​នឹង​ស្មាន​ដឹង​ពី​លេខ​សំងាត់​របស់​អ្នក។ ​ចង់ដឹង​ថា​ លេខ​សម្ងាត់​ទាំង ​២៥ ​នេះ​ មាន​អ្វីខ្លះ​ទេ ?​

យោង​​តាម​​គេហទំព័រ ​CNN ​តារាង​​ខាង​ក្រោម​​នេះ​ ជា​លេខ​​សម្ងាត់​​ដែល​​ប្រិយមិត្ត​​គួរ​តែ​​ជៀស​វាង៖

លេខរៀង

លេខសម្ងាត់

1 password
2 123456
3 12345678
4 abc123
5 qwerty
6 monkey
7 letmein
8 dragon
9 111111
10 baseball
11 iloveyou
12 trustno1
13 1234567
14 sunshine
15 master
16 123123
17 welcome
18 shadow
19 ashley
20 football
21 jesus
22 michael
23 ninja
24 mustang
25 password1

 

បើ​ ​លេខ​​សម្ងាត់​​​ប្រហាក់​ប្រហែល​​ខាង​​មិន​​គួរ​​ប្រើ​ តើ​​យើង​​គួរ​តែ​​ប្រើ​​លេខ​​សម្ងាត់​​បែប​ណា? ​លេខសម្ងាត់​ដែល​ប្រិយមិត្ត​គួរ​ប្រើ​នោះ​គួរ​តែ​មាន​ លេខ ​បញ្ចូល​ជាមួយ​អក្សរតូច​ឬក៏​អក្សរធំ ​បើ​មាន​លាយ​សញ្ញា​ពិសេសផ្សេងៗ​ទៀត​នោះ​រឹតតែ​ល្អ ។ ​ឧទាហរណ៍៖ Pa$$w0rd។

បន្ថែម​ ពីនេះ​ ប្រសិន​ប្រិយមិត្ត​គិតថា​ វិធី​ខាងលើ​មាន​ភាព​ស្មុគស្មាញ​នោះ​ ប្រិយមិត្ត​​គួរ​តែ​ជ្រើស​យក​លេខ​សម្ងាត់​ជា​ប្រយោគ​អ្វីមួយ​មក​ជំនួសវិញ ​ក៏បាន​ដែរ។ ​ឧទាហរណ៍៖​ Dog_Eats_Bone , My-Pa$$word:)​។

​ ក្រៅ​ ពី​នេះ​ ដើម្បី​ការពារ​អ្នក​ជុំវិញ​ខ្លួន​អ្នក​ កុំ​ឲ្យ​ស្មាន​លេខ​សម្ងាត់​របស់​យើង​នោះ​​យើង​គួរ​តែ​កុំ​ដាក់​លេខ​សម្ងាត់​ណា​ដែល​ពាក់ព័ន្ធ​នឹង​ព័ត៌មានផ្ទាល់ ​ខ្លួនអ្នកដូចជា​ ៖ លេខ​ទូរសព្ទ​ដៃ​ផ្ទាល់ខ្លួន ​លេខ​អ្នកផ្ទះ ​លេខ​មិត្តស្រី​ ឈ្មោះ​របស់ខ្លួន​ឬ​ក៏​ឈ្មោះ​មិត្តស្រី ​និង​ថ្ងៃ​ខែ​ឆ្នាំ​កំណើត​ខ្លួនឯង​ជាដើម៕

ចុចអាន៖

ប្រភព៖ CNN   ប្រែ​សម្រួល៖ តុង

អត្ថបទពេញនិយម
អត្ថបទថ្មី