មានតែក្លឹប ៣ ប៉ុណ្ណោះ ដែលមាន ០ពិន្ទុ ក្នុងកម្មវិធីបាល់ទាត់ UEFA
- 2019-11-28 13:21:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មានតែក្លឹប ៣ ប៉ុណ្ណោះ ដែលមាន ០ពិន្ទុ ក្នុងកម្មវិធីបាល់ទាត់ UEFA
ចន្លោះមិនឃើញ
គិតត្រឹមពេលនេះដែរ នៅក្នុងកម្មវិធីបាល់ទាត់ UEFA ទាំងនៅ UEFA Champions League និង UEFA Europa League មានតែក្លឹប ៣ប៉ុណ្ណោះ ដែលមិនទាន់រកបានសូម្បីតែមួយពិន្ទុនៅក្នុងប្រកួតប្រចាំទ្វីប។ យ៉ាងណាមិញ ក្លឹបទាំង ៣ នោះ សុទ្ធតែលេងនៅក្នុងក្របខ័ណ្ឌទី ២ អឺរ៉ុប ខណៈនៅ UEFA Champions League ហោចណាស់ក៏មាន ១ពិន្ទុដែរ។
ក្លឹបទាំង ៣នោះគឺ ក្លឹបន័រវែស Rosenborg ក្លឹបទួរគី Besiktas និងក្លឹបកាហ្សាក់ស្ថាន FC Astana។ ក្លឹបទាំង ៣នោះ សុទ្ធតែមានប្រវត្តិល្អៗ ដោយធ្លាប់បង្ហាញទម្រង់លេងបានល្អនៅពានក្នុងស្រុក និងក្រៅស្រុក។
ក្លឹប Rosenborg ជាជើងឯកលីគកំពូលន័រវែសកាលពីឆ្នាំ២០១៨។ ក្នុងរដូវកាល ២០១៩នេះដែរ ក្លឹបមួយនេះ កំពុងឈរលេខ ៤ ដោយមាន ៤៩ពិន្ទុ ខណៈក្លឹបកំពូលតារាងគឺ Molde មាន ៦៥ពិន្ទុ។
ចំណែកឯក្លឹប Besiktas វិញ កំពុងតែជាប់លេខ ៥ នៅតារាងលីគកំពូលទួរគី។ ក្លឹបនេះធ្លាប់មានបញ្ហាហិរញ្ញវត្ថុ កាលពីប៉ុន្មានឆ្នាំកន្លងទៅ។ រីឯ Astana វិញ ឈរកំពូលតារាងនៅលីគកាហ្សាក់ស្ថាន៕