អង្គការ​ផ្កាយ​សមុទ្រ ​បើក​ពាន​រង្វាន់ AIA Youth League ​មាន​១០៥​ក្រុម​ចូល​រួម​

  • 2019-12-02 04:40:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​អង្គការ​ផ្កាយ​សមុទ្រ ​បាន​បើក​ការ​ប្រកួត​ពាន​រង្វាន់​យុវជន​របស់​ខ្លួន AIA Youth League 2020 ​ដោយ​មាន​ក្រុម​ចូល​រួម​រហូត​ដល់​១០៥​ក្រុម​ឯ​ណោះ លើស​ឆ្នាំ​មុន​ទៅ​ទៀត​។

ការ​ប្រកួត​នេះ​ដែរ ​មាន​ក្រុម​នារី​ចូល​រួម​រហូត​ដល់​៣០​ក្រុម ​ហើយ​ការ​ប្រកួត​នឹង​ចាប់​ផ្ដើម​ពី​ថ្ងៃ​១​ខែ​ធ្នូ​ឆ្នាំ​២០១៩​នេះ រហូត​ដល់​ចុង​ខែ​ឧសភា​ឆ្នាំ​២០២០​។ ​ឆ្នាំ​នេះ ​មាន​ក្រុម​សរុប​រហូត​ដល់​១០៥​ឯ​ណោះ ​ដោយ​មាន​ការ​កើន​ឡើង​ជាង​ឆ្នាំ​មុន​ទៅ​ទៀត។ កញ្ញា ជួប វិច្ឆិកា ​ប្រធាន​អង្គការ​ផ្កាយ​សមុទ្រ ​បាន​បញ្ជាក់​ដែរ​ថា ​ការ​ប្រកួត​នេះ ​មាន​គោលដៅ​ចង់​ផ្ដល់​ឱកាស​ដល់​ក្មេង​ៗ ​បាន​បញ្ចេញ​សមត្ថភាព​របស់​ពួកគេ។

វា​ជា​ឱកាស​សម្រាប់​យុវជន​របស់​អង្គការ​នានា ​បង្ហាញ​សមត្ថភាព ​ហើយ​អាច​នឹង​មាន​ឱកាស​ចាប់​អាជីព​ជា​កីឡាករ​បាល់ទាត់​ផង​ដែរ ប្រសិន​បើ​លេង​បាន​ល្អ ​ព្រោះ​មាន​ក្លឹប​ជា​ច្រើន​តាមដាន​ការ​ប្រកួត​របស់​ពួកគេ។ មួយ​វិញ​ទៀត ​ពាន​យុវជន​នេះ ​ក៏​បាន​ផ្ដល់​ឱកាស​ឱ្យ​ក្មេង​ស្រី​បាន​ចូល​លេង​ច្រើន ​ដើម្បី​បង្ហាញ​ថា​ពួកគេ​ក៏​ត្រូវ​បាន​យក​ចិត្ត​ទុក​ដាក់ ​និង​អាច​លេង​កីឡា​ដូច​ក្មេង​ប្រុស​ផង​ដែរ។

ក្នុង​ឱកាស​បើក​ការ​ប្រកួត​ពាន​រង្វាន់ AIA Youth League ​នេះ​ដែរ ​លោក ឆាង ពិសិដ្ឋ ​តំណាង​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា ​បាន​និយាយ​ថា​នេះ​ជា​ការ​ប្រកួត​ពាន​កម្រិត​យុវជន​មួយ​ដ៏​ល្អ។ ​ក្មេង​ៗ​អាច​បង្ហាញ​សមត្ថភាព ​ជា​ពិសេស​ក្មេង​ស្រី​ៗ ​ស្រប​តាម​អ្វី​ដែល​សហព័ន្ធ​បាល់ទាត់​កំពុង​ធ្វើ​ដើម្បី​អភិវឌ្ឍ​បាល់ទាត់​នារី​កម្ពុជា​ឱ្យ​កាន់​តែ​ខ្លាំង​មួយ​កម្រិត​ទៀត។ ​ក្រុម​កីឡា​ការិនី​ដែល​លេង​ពាន​រង្វាន់​នេះ ​ប្រសិន​បើ​មាន​សមត្ថភាព ពួកគេ​នឹង​អាច​បាន​ឱកាស​ជាប់​ជា​ជម្រើស​ជាតិ​នារី​កម្ពុជា​ផង​ដែរ៕

អត្ថបទ៖ ប្រុស យុទ្ធ