លី លានជា និងកូនស្រី ក្លាយជាតំណាងអាស៊ីក្នុងពិធីជប់លៀងរបស់កំពូលអ្នកមានពិភពលោក
- 2019-12-04 03:10:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លី លានជា និងកូនស្រី ក្លាយជាតំណាងអាស៊ីក្នុងពិធីជប់លៀងរបស់កំពូលអ្នកមានពិភពលោក
ចន្លោះមិនឃើញ
កំពូលតារាសម្ដែងចិន Jet Li បានផ្អាកការងាររបស់ខ្លួនទាំងអស់ដើម្បីចូលរួមកម្មវិធីជប់លៀងបង្ហាញមុខកូនក្រមុំរបស់ខ្លួន ជាមួយកំពូលអ្នកមានដទៃទៀតនៅលើពិភពលោក។
បណ្ដាញព័ត៌មាន Sina បានរាយការណ៍ថា កំពូលតារាសម្ដែងប្រុសចិន Jet Li ព្រមទាំងកូនបានក្លាយជាតំណាងរបស់អាស៊ី ដើម្បីចូលរួមក្នុងកម្មវិធីជប់លៀង ព្រមទាំងរាំសម្រាប់ខ្សែអភិជនពិភពលោក Le Bal des Debutantes (Le Bal)។
Le Bal ត្រូវបានចាត់ទុកថាជាកម្មវិធីបង្ហាញមុខ នៅពេលពេញវ័យរបស់អ្នកប្រុស និងអ្នកនាងនៃគ្រួសារអភិជននៅលើពិភពលោក។ មុនពេលបង្ហាញមុខក្នុងកម្មវិធីនេះ តួរឿង វ៉ាង ហ្វីហុង បានកំដរកូនទៅលរ៉ូបដើម្បីចូលរួមកម្មវិធីទៀតផង។
នៅឆ្នាំនេះ កូនស្រីសំណព្វឈ្មោះ Jane របស់ លី លានជា បានឈានចូលវ័យ១៩ឆ្នាំ និងកំពុងរៀននៅមហាវិទ្យាល័យ Harward សហរដ្ឋអាមេរិក៕
ចុចអាន៖ Rose ក្រុម BlackPink រក្សារាងស្អាតដោយទំពាអាហារយឺតៗ តែបើដឹង៣ តិចនិកទៀត កាន់តែភ្ញាក់ផ្អើល