Liverpool បញ្ជូន​ Everton ទៅ​តំបន់​កាត់​ចោល​ក្រោយ​បំបាក់​ទក់​សាច់​

  • 2019-12-05 02:10:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Liverpool បាន​យក​ឈ្នះ​គូ​ប្រជែង​អ្នក​ជិត​ខាង​​ Everton ៥​ទល់​នឹង​២​ ក្នុង​ការ​ប្រកួត​ Premier League សប្ដាហ៍​ទី​១៥​កាល​ពី​យប់​មិញ។​

ជ័យ​ជម្នះ​៥​គ្រាប់​នេះ​បាន​មក​ពី​ Origi ២​គ្រាប់​តែ​ឯង​នៅ​នាទី​ ៦, ៣១, Shaqiri ១​គ្រាប់​នៅ​នាទី​១៧, Mane នៅ​នាទី​៤៥​ និង​ Wijnaldum នៅ​នាទី​៩០។ ២​គ្រាប់​របស់​ក្រុម​ភ្ញៀវ​រក​បាន​ដោយ​ Keane នាទី​២១ និង​ Richarlison នាទី​ ៤៥+៣។​​​

ក្រោយ​ឈ្នះ​ការ​ប្រកួត​ក្រុម​រហស្សនាម​ហង្ស​ក្រហម​បាន​បន្ត​គម្លាត​៨​ពិន្ទុ​ដដែល​ពី​ Leicester City ដែល​ឈរ​លេខ​ពីរ​ និង​ឈ្នះ​ Watford ២-០ នៅ​ថ្ងៃ​ជាមួយ​គ្នា​ និង​ដាច់​ Manchester City ជា​គូ​ប្រជែង​ដ៏​ធំ​រហូត​១១​ពិន្ទុ។​ ដោយ​ឡែក​ Everton វិញ​បាន​ធ្លាក់​ទៅ​លេខ​១៨​ក្នុង​តារាង​ស្ថិត​ក្នុង​តំបន់​ត្រូវ​កាត់​ចេញ៕

ប្រភព៖ Liverpool FC   អត្ថបទ៖ សៀនហួរ