Man Utd ឡើង​មក​លេខ​៦ ក្រោយ​បញ្ចប់​ភាព​មិន​ដែល​ចាញ់​របស់ Mourinho

  • 2019-12-05 02:35:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Marcus Rashford រក​បាន​ពីរ​គ្រាប់​ម្នាក់​ឯង ជួយ Manchester United យក​ឈ្នះ​ Spurs ២-១ បញ្ចប់​ភាព​មិន​ដែល​ចាញ់​របស់​លោក Jose Mourinho ក្នុង​លីគ។

គ្រាប់​ដំបូង​របស់​បិសាច​ក្រហម​រក​បាន​នាទី​ទី​៥ មុន​ពេល Dele Alli ជា​អ្នក​តាម​ស្មើ​ឲ្យ Spurs នាទី​៣៩។ យ៉ាងណា​ Man Utd អាច​រក​បាន​មួយ​គ្រាប់​ទៀត​នាទី​៤៩ ដែល​ជា​គ្រាប់​ជ័យជម្នះ​ក្នុង​ការ​ប្រកួត​នេះ។ នេះ​ជា​ជ័យជម្នះ​ដ៏​មាន​សារៈសំខាន់​សម្រាប់​លោក Ole Gunnar Solskjaer ក្នុង​ការ​រក្សា​តំណែង​របស់​លោក​នៅ United។

តាម​រយៈ​​ការ​ឈ្នះ​នេះ Man Utd បាន​ហក់​ឡើង​ទៅ​លេខ​៦ ខណៈ​ Spurs ធ្លាក់​ទៅ​លេខ​៨​វិញ។ ចំណែក Liverpool នៅ​តែ​បន្ត​ឈរ​កំពូល​តារាង ក្រោយ​ឈ្នះ Everton ៥-២ ដាច់​ក្រុម​លេខ​២ Leicester ៨​ពិន្ទុ៕

អត្ថបទ៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម