Honda Dream ឬអាសង់ ឆ្នាំ ២០២០ តម្លៃ​នៅ​ជាង ២ពាន់​ដុល្លារ

  • 2019-12-05 03:25:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ហ៊ុន​ Honda Dream ស៊េរី​ឆ្នាំ ២០២០ បាន​​បង្ហាញ​ខ្លួន​នៅ​លើ​ទីផ្សារ កាល​ពី​ថ្ងៃ​ទី ៣ តុលា ជា​មួយ​នឹង​រូប​រាង​មិន​មាន​ការ​ផ្លាស់​ប្ដូរ។

ជា​មួយ​ការ​ទន្ទឹង​រង​ចាំ​​របស់​អតិថិជន​របស់​ខ្លួន​ម៉ូតូ​ Honda Dream ស៊េរី​ឆ្នាំ​ ២០២០ មិន​ខុស​ពី​ស៊េរី​មុន​ៗ Honda Dream ឬ​អាសង់​នេះ នៅ​តែ​​បំពាក់​មក​ជាមួយ​នឹង​កម្លាំង​ម៉ាស៊ីន ១២៥ សេសេ​ប្រើ​ចង្កឹះ​លេខ​ប្រព័ន្ធ​ ៤ លេខ(លេខ​វិល) ដដែល។ ចំពោះ​តម្លៃ​វិញ​ពេល​ចេញ​លក់​ថ្ងៃ​ដំបូង​ក៏​មិន​ខុស​ពី​ស៊េរី​មុន​ៗ​​ប៉ុន្មាន​ដែរ។

តាម​ប្រភព​ពី​ហាង​នៅ​ម្ដុំ​គិរី​រម្យ​ Honda Dream ឬ​អាសង់ ស៊េរី​ឆ្នាំ ២០២០ ដាក់​លក់​ព្រឹក​នេះ​​មាន​តម្លៃ​ខ្ទង់ ២ ៣៥០ ដុល្លារ (អាច​ខុស​គ្នា​ពី​ហាង​មួយ​ទៅ​ហាង​មួយ)។

Honda Dream ស៊េរី​ឆ្នាំ​ ២០២០ នេះមាន​ជម្រើស​ពណ៌​ ៣ គឺ​ដូច​ទៅ​និង​ឆ្នាំ​មុន​ៗ​ដែរ ក៏ប៉ុន្តែ​បាន​ថែម​ពណ៌​ស ថ្មីសន្លាង មួយទៀត៕

ចុចអាន៖

អត្ថបទ៖ ម៉េងងី