រថយន្តប្រើអ៊ីដ្រូហ្សែន Hyundai Nexo បង្កើតកំណត់ត្រាពិភពលោកថ្មី
- 2019-12-05 08:00:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រថយន្តប្រើអ៊ីដ្រូហ្សែន Hyundai Nexo បង្កើតកំណត់ត្រាពិភពលោកថ្មី
ចន្លោះមិនឃើញ
ស្របពេលដែលក្រុមហ៊ុនរថយន្តជាច្រើនកំពុងផ្តោតលើរថយន្តអគ្គិសនី ក្រុមហ៊ុនដូចជា BMW, Honda, Toyota និង Hyundai កំពុងសម្ងំធ្វើការលើរថយន្តប្រើអ៊ីដ្រូហ្សែនយ៉ាងស្ងៀមស្ងាត់ និងអត់ធ្មត់បំផុត។
មិនតែប៉ុណ្ណោះ ថ្មីៗនេះ រថយន្តប្រើអ៊ីដ្រូហ្សែន Hyundai Nexo បានបង្កើតកំណត់ត្រាពិភពលោកថ្មីមួយ ដោយអាចបើកបរបានចម្ងាយ ៧៧៨គីឡូម៉ែត្រ បន្ទាប់ពីចាក់អ៊ីដ្រូហ្សែនមួយពេញធុងសាំងរថយន្ត។
កំណត់ត្រានេះត្រូវបានធ្វើឡើងដោយលោក Bertrand Piccard ដោយធ្វើដំណើរពីស្ថានីយអ៊ីដ្រូហ្សែន FaHyence ស្ថិតក្នុងសង្កាត់ Sarreguemines នៃទីក្រុងបារីស ប្រទេសបារាំង កាលពីថ្ងៃទី២៥ វិច្ឆិកា ២០១៩ ហើយបានទៅដល់សារមន្ទីរ National Air and Space Museum of France ក្នុងសង្កាត់ Le Bourget។
សូមបញ្ជាក់ឲ្យដឹងថា រថយន្តអ៊ីដ្រូហ្សែន ខុសពីរថយន្តអគ្គិសនីធម្មតា ដោយវាអាចបង្កើតថាមពលអគ្គិសនីដោយខ្លួនឯង តាមរយៈការប្រើប្រាស់អ៊ីដ្រូហ្សែន និងអុកស៊ីហ្សែន ហើយបញ្ចេញនូវចំហាយទឹកទៅបរិស្ថាន៕