Nova 6 បង្កប់របស់​ពិសេស​ៗទាំងនេះ ក្រៅ​ពី​កាមេរ៉ា​ជាប់លេខ១ (វីដេអូ)

  • 2019-12-06 03:01:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ស្មាតហ្វូន​ថ្មី​របស់​ក្រុមហ៊ុន​ Huawei ម៉ូឌែល Nova 6 (5G) ទើប​នឹង​ប្រកាស​ចេញ​មិន​បាន ១ ​ថ្ងៃ​ផង​បាន​ហក់​ឡើង​មក​ឈរ​លេខ ១ ​ជាប់​ជា​ស្មាតហ្វូន​ដែល​មាន​​សមត្ថភាព​ខ្លាំង​លើ​កាមេរ៉ា​ទទួល​បាន​ពិន្ទុ ១០០ ​លើ DxOMarkផ្នែក​កាមេរ៉ា​មុខ​អាច​ថត​ Selfie ល្អ​ដាច់​គេ​។ ​ក្រោយ​ពី​បំពេញ​គ្រប់​លក្ខខណ្ឌ​របស់ DXOMark បែប​នេះ​ថា តើ​ Nova 6 Series បង្កប់​សមត្ថភាព​អ្វី​ទៀត?

ស្មាតហ្វូន Nova 6 និង Nova 6 (5G) ពណ៌ចម្រុះ

**​១) ការ​រចនា​រួប​រាង​៖** ស្មាតហ្វូន Nova 6 និង Nova 6 (5G) ​មាន​រាង​ដូច​គ្នា​បេះបិទ​ទាំង​ទំហំ​អេក្រង់​ផង​ដែរ(៦,៥៧ អ៊ីញ) ជាមួយ​នឹង​កម្រិត​បង្ហាញ FullHD+ (២៤០០ x ១០៨០ ភិចសែល)។ ចំណែក​ ​ទីតាំង​ផ្នែក​ខាងមុខ​(កាមេរ៉ា​មុខ​បង្កប់​ក្នុង​អេក្រង់) មាន​សណ្ឋាន​ស្រដៀង S10 និង S10+ របស់ Samsung ដូច្នេះ​ដែរ។ វា​មាន​បង្កប់​ដោយ​កាមេរ៉ា​សេនស័រភ្លោះគឺ ៣២+៨ មេហ្គាភិចសែលក៏ដូចគ្នាតែម៉ូឌែល (5G) ខ្លាំងជាងបន្តិចត្រង់ដាក់ឡេន (Sony IMX616 f/2.2 AF + 8MP ultra-wide)។​

បើ​តាម​ប្រភព​វាយ​តម្លៃ​របស់ DxOMark បាន​ឲ្យ​ដឹង​ថា​កម្រិត Exposure នៃ​រូបភាព​គឺ​ផលិត​បាន​ល្អ​ខ្លាំង​នៅ​ផ្នែក​កាមេរ៉ា​ខាង​មុខ មិន​ថា​តែ​ស្ថិត​ក្នុង​ស្ថានភាព​ពន្លឺ​បែប​ណា​ក៏​ដោយ។ ចំណុចនេះ​គួរតែអរគុណ​ដល់​ដំណើរការ​នៃ​ប្រព័ន្ធ HDR Processing បន្សំ​នឹង​ប្រព័ន្ធ PDFA អនុញ្ញាត​ឲ្យ​ការ​ Focus ទៅ​លើ​រូប​បាន​ជាក់លាក់​ល្អ ​ត្បិត​នៅ​ចម្ងាយ ២-៣ ម៉ែត្រ​ (អំឡុងពេលប្រើដង Selfie) ពី​ដៃ​ក៏​ដោយ។

Nova 6 និង Nova 6 (5G)

២) ​ប្រព័ន្ធ​ដំណើការ និង​បច្ចេកវិទ្យា៖ ស្មាតហ្វូន​ទាំង​ពីរ​បំពាក់​ដោយ ​Andriod 10 មក​ជាមួយ​នឹង​ស្បែក EMUI 10 ​របស់ Huawei។ Nova 6 ដាក់​បន្ទះឈីប Kirin 990 ឯ RAM ៨GB មេម៉ូរី ១២៨GB ញាត់​ថ្ម​ទំហំ ៤១០០ មីលីអំពែម៉ោង។ ចំណែក Nova 6(5G) ដាក់​បន្ទះឈីប Kirin 990(ម៉ូឌីម 5G-Balong 5000 ) ឯ RAM ៨GB មេម៉ូរី ១២៨GB ញាត់​ថ្ម​ទំហំ ៤២០០ មីលីអំពែម៉ោង។ លើស​ពី​នេះ​ទៀត​ទាំង Nova 6 និង Nova 6 មាន​រន្ធ​សាក​ភ្លើង USB Type-C សាក​លឿន​ព្រម​នឹង​ឆ្នាំង​សាក​បញ្ជូន​ ៤០ វ៉ាត់( Huawei SuperCharge)។

Nova 6 (5G)

៣) តម្លៃ៖ ស្មាតហ្វូន​ទាំង ២ ​នឹង​មាន​លក់​នៅ​ទីផ្សារ​ប្រទេស​ចិន​ចាប់​ពី​ថ្ងៃ​ទី ១២ ធ្នូ​២០១៩ ក្នុង​តម្លៃ​ (RAM ៨GB មេម៉ូរី ១២៨GB=៣១៩៩ យ័ន្ត​ប្រមាណ​ជា ៥៤៥ ដុល្លារសម្រាប់ Nova 6។

ចំណែក (RAM ៨GB មេម៉ូរី ១២៨GB = ៣៧៩៩ យ័ន្ត​ប្រមាណ​ជា ៥៣៩ ដុល្លារ សម្រាប់ Nova 6(5G) និង​មួយ​ទៀត RAM ៨GB មេម៉ូរី ២៥៦GB = ៤១៩៩ យ័ន្ត​ប្រមាណ​ជា ៥៩៦ ដុល្លារ (5G)៕

វីដេអូបើកប្រអប់ Nova 6៖

វីដេអូតេស្តថតកាមេរ៉ាមុខលើ Nova6(5G)៖

អត្ថបទទាក់ទង៖

ប្រភព៖ yugatech   ប្រែ​សម្រួល៖ រក្សា