Nokia ចេញលក់ស្មាតហ្វូនថ្មី ថ្មកាន់ភ្លើងបាន ២ ថ្ងៃពេញ(វីដេអូ)
- 2019-12-06 03:47:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Nokia ចេញលក់ស្មាតហ្វូនថ្មី ថ្មកាន់ភ្លើងបាន ២ ថ្ងៃពេញ(វីដេអូ)
ចន្លោះមិនឃើញ
Nokia ម៉ូឌែល 2.3 ឆ្នាំ ២០២០ បានបង្ហាញមុខថ្មីនេះជាមួយនឹងសមត្ថភាពផ្សេងៗនៅកម្រិតមធ្យមទាំងបន្ទះឈីប និងឡេនកាមេរ៉ា។
យ៉ាងណាមិញ ថ្មទូរសព្ទតម្លៃកណ្ដាលនេះ ក្រុមហ៊ុនអះអាងថា អាចស៊ូបានដល់ ២ ថ្ងៃឯណោះដោយបង្ហាញតាមរយៈវីដេអូផ្លូវការថ្មីចុងក្រោយ។ ចំណុចដ៏រសើបនេះ អាចថាជាកន្លែងទាក់ចិត្តខ្លាំងជាងគេ សម្រាប់អ្នកធ្លាប់ប្រើទូរសព្ទចាស់ៗយីហោ Nokia ពីមុន (តែបោកបែកឬអត់នោះ គេអត់បញ្ជាក់ប្រាប់ផង!! )។
Nokia 2.3 រចនារូបរាងមិនចាញ់ម៉ូឌែលទើបនឹងចេញ (Nokia 6.2 និង Nokia 7.2) នោះទេពោលគឺ ម៉ូឌតំណក់ទឹកដដែល អេក្រង់ ៦,២ អ៊ិញ LCD។ វាដំណើការដោយ Android One (ស្ដុកដើម) តែដាក់ត្រឹមបន្ទះឈីប MediaTek Helio A22 ឯ RAM២GB មេម៉ូរី ៣២GB (ទិញមេម៉ូរីកាតក្រៅថែមបាន) Bluetooth 5.0 ប្រើរន្ធសាក MicroUSB មានរន្ធដោតកាស មានកម្មវិធីវិទ្យុ FM ថ្ម ៤០០០ មីលីអំពែម៉ោង(ប្រើបាន ២ ថ្ងៃ) គ្មានឆ្នាំងសាកលឿនទេ (៥ វ៉ាត់ ធម្មតា)។ Nokia 2.3 មានជម្រើសពណ៌ ៣ គឺប្រផេះ បៃតងចាស់ និងពណ៌មាស។
សមត្ថភាពកាមេរ៉ាមុខ ៥ មេហ្គាភិចសែល(f/2.4) បង្កប់មុខងារស្កេនមុខដោះសោរថែមទៀតផង ចំណែកកាមេរ៉ាក្រោយ ២ គ្រាប់ (៣២ (f/2.2) + ២(Depth sensor) អាចថតរូបបានក្នុងកម្រិតមធ្យមមិនស្អាតខ្លាំង តែក៏មិនអន់ពេកដែរ(ក្រុមហ៊ុនអះអាងថា Short Like a Pro) វីដេអូថតបាន 1080p@30fps ។ រីឯតម្លៃតែ ១១០ ដុល្លារប៉ុណ្ណោះអាចរកទិញបាននៅលើវិបសាយផ្លូវការបានហើយ Nokia.com។
ទស្សនាវីដេអូខាងក្រោម៖