មិត្តហ្វូន ចាប់ផ្តើមដាក់ឲ្យដំណើរការប្រព័ន្ធគ្រប់គ្រងការចែកចាយ DMS.One សម្រាប់ក្រុមហ៊ុនអង្គរមីលឃ៍

  • 2019-12-06 09:23:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃសុក្រ ទី៦ ខែធ្នូ ឆ្នាំ២០១៩នេះ នៅ​ការិយាល័យ​កណ្តាល​របស់ ក្រុមហ៊ុន អង្គរ ឌែរី ប្រូដាក (ANGKOR DAIRY PRODUCTS CO., LTD.) ក្រុមហ៊ុន​មិត្តហ្វូន និង​អង្គរមីលឃ៍ បាន​ចាប់​ផ្តើម​រៀប​ចំ​ពិធី​សម្ពោធ​ដាក់​​ឲ្យ​ដំណើរ​ការ​កម្មវិធី​គ្រប់គ្រង​ការ​ចែកចាយ​តាម​អនទ្បាញ DMS.One សំរាប់​ផលិតផល​ទឹកដោះ​គោ​អង្គរមីលឃ៍ ជា​ផ្លូវ​ការ​ដោយ​មាន​ការ​ចូលរួម​ពី​ថ្នាក់​ដឹកនាំ​កំពូលៗ​នៃ​ក្រុមហ៊ុន​ទាំង​ពីរ​ផង​ដែរ។

ពិធី​សម្ពោធ DMS.ONEសំរាប់​អង្គរមីល ថ្ងៃទី៦ខែធ្នូឆ្នាំ២០១៩

DMS.ONE (Distribution Management System) គឺ​ជា​ឧបករណ៍​គ្រប់គ្រង ទៅ​លើ​ប្រតិបត្តិការ​សកម្មភាព​ផ្នែក​លក់ នៅ​ក្នុង​យុគសម័យ​ទំនើប។ ប្រព័ន្ធ​គ្រប់គ្រង​នេះ ជួយ​ដល់​ការ​រៀប​ចំ​បែងចែក និង​​ចែកចាយ​ពី​ក្រុមហ៊ុន​កណ្ដាល ទៅ​កាន់​ភ្នាក់ងារ​លក់ ​ឬ​ភ្នាក់ងារ​កណ្ដាល ទៅ​កាន់​អ្នក​គ្រប់គ្រង​លក់​និង​ភ្នាក់ងារ​លក់​តាម​ទីផ្សារ​នាៗ​ផង​ដែរ។

  • គ្រប់គ្រង​ប្រព័ន្ធ​ចែក​ចាយ​ទូទៅ​និង​ការ​លក់​តាម​អនទ្បាញ

  • ជំនួយ​ដល់​ការ​ត្រួត​ពិនិត្យ និង​កំណត់​ទីតាំង​នីមួយៗ

  • ប្រមូល​ផ្តុំ​ទិន្នន័យ រក្សា​ទិន្នន័យ​ធំៗ​បាន​តាម​តម្រូវការ

  • បែងចែក​បាន​ច្រើន​កម្រិត ជូន​អតិថិជន

  • ការ​​រចនា​ទ្បើង​មាន​មុខងារ​ច្រើន សំរាប់​សហគ្រាស

  • ប្រភេទ​នៃ​របាយការណ៍​មានភាព​ខុសគ្នា

  • ការ​រួម​បញ្ចូល​បច្ចេកវិទ្យា​ព័ត៌មាន​និង​ទូរគមនាគមន៍​តែមួយ

  • ជំនួយ ២ផ្នែក: Web base and Mobile Native Application

​អំឡុង​​ពេល​សម្ពោធ​លោក ឌន ខ្វុក ខាញ់ នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន អង្គរមីលឃ៍ បាន​ថ្លែង​ថា ៖ "សេវាកម្ម​គ្រប់គ្រង​ការ​ចែកចាយ​ DMS.One គឺ​ជា​គម្រោង​អត្ថិភាព​សំខាន់​ជាង​គេ​បំផុត​របស់​ក្រុមហ៊ុន​លោក។ រហូត​មក​ដល់​ខែ​ធ្នូ​ឆ្នាំ​២០១៩​នេះ ក្រោយ​ពី​បាន​សិក្សា​វាយ​តម្លៃ ​ពី​ដៃ​គូ​ជា​ច្រើន​ដែល​បាន​ផ្ដល់​សេវាកម្ម​នេះ អង្គរ​មីលឃ៍​បាន​សម្រេច​ចិត្ត​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ជា​មួយ​ក្រុមហ៊ុន​មិត្តហ្វូន​ដើម្បី​អនុវត្តន៍​គម្រោង​រួមគ្នា។ ប្រព័ន្ធ​គ្រប់គ្រង​នេះ ជា​ជំនួយ​ការ​​​ដ៏​ចម្បង សំរាប់​ក្រុមហ៊ុន​អង្គរមីលឃ៍ ដើម្បី​ដោះស្រាយ​រាល់​បញ្ហា​ប្រឈម​នឹង​លំបាក​នាៗ ដែល​ក្រុមហ៊ុន​កំពុង​ជួប​ប្រទះ"។

លោក ឌន ខ្វុក ខាញ់ នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​អង្គរមីល ថតរូប​អនុស្សាវរីយ៍

នៅ​ក្នុង​ឱកាស​នោះ​ដែរ លោក ហ្វុង វ៉ាន់ គឿង នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​មិត្តហ្វូន បាន​បង្ហាញ​នូវ​ឆន្ទៈ​ក្នុង​ការ​បង្កើត​គម្រោង​ DMS.One នេះ​ឡើង​ហើយ​​ក៏​បាន​ចែករំលែក​គោលការណ៍ នឹង​ផែនការ​​របស់ DMS ទៅ​កាន់​ក្រុមហ៊ុន​អង្គរមីលឃ៍ ផង​ដែរ។ វា​ជា​ផ្នែក​មួយ​​ដ៏​​ពិសេស​ផង​ដែរ សម្រាប់​ប្រតិបត្តិការ​ដំណោះ​ស្រាយ​ប្រព័ន្ធ​បច្ចេកវិទ្យា​របស់​មិត្តហ្វូន​នា​ពេល​អនាគត។ លោក​បាន​គូស​បញ្ជាក់​ថា ៖ "ក្រុមហ៊ុន​មិត្តហ្វូន នឹង​សហការ​ជា​មួយ​សហគ្រាស​នាៗ​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​បង្កើត​នូវ​រាល់​ដំណោះ​ស្រាយ​ប្រព័ន្ធ​បច្ចេកវិទ្យា ដែល​មាន​ភាព​វ័យ​ឆ្លាត ស្វ័យ​ប្រវត្តិ​និង​ដើម្បី​ពាំនាំ​នូវ​អត្ថប្រយោជន៍​ជា​ច្រើន​ជូន​អតិថិជន​ផងដែរ"។

ក្នុង​កម្មវិធី​នោះ បាន​កត់​សំគាល់​ទៅ​លើ​ចំណុច​សំខាន់ៗ នៃ​ប្រព័ន្ធ​គ្រប់គ្រង​ការ​ចែក​ចាយ DMS.One ដោយ​ធ្វើ​យ៉ាង​ណា​​ឲ្យ​មាន​ភាព​ល្បី​រន្ទឺ​នៅ​ក្នុង​ទីផ្សារ ដែល​សក្ដិសម​បំផុត​សម្រាប់​វិស័យ​ផ្សេងៗ​គ្នា​រួមមាន៖ "អ្នក​លក់​រាយ ផ្នែក​ចំណី​អាហារ និង​ភេសជ្ជៈ សណ្ឋាគារ ធនាគារ និង​វិស័យ​អាជីវកម្ម​ផ្សេងៗ​ជា​ច្រើន​ទៀត​ផង​ដែរ"។

មិត្តហ្វូន គឺ​ជា​ក្រុមហ៊ុន​ទូរគមនាគមន៍​ដែល​ឈាន​មុន​គេ ក្នុង​ការ​ដោះស្រាយ​បញ្ហា​ប្រព័ន្ធ​បច្ចេកវិទ្យា​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​តែង​តែ​ផ្ដល់​នូវ​សេវាកម្ម​ផ្សេងៗ​គ្នា​ជា​ច្រើន​រួម​មាន៖ ដំណោះ​ស្រាយ​ប្រព័ន្ធ​បច្ចេកវិទ្យា​រដ្ឋាភិបាល ប្រព័ន្ធ​ទូរសព្ទ​ចល័ត អ៊ីនធឺណិត Content service, Leased Line service, e-Payment និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ជា​ច្រើន៕

អត្ថបទ៖ សុខហេង