មួយឆ្នាំម្តងកុំរំលងឱកាសទៅឆ្លងឆ្នាំសប្បាយៗនៅជប៉ុន ទាន់ធួរមួយកំពុងមានប្រូម៉ូសិន

  • 2019-12-07 01:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ងៃ​ឆ្លង​ឆ្នាំ​កំពុង​ខិត​ចូល​មក​ដល់​ហើយ​ ម្នាក់​ៗ​ច្បាស់​ជា​​មាន​ផែនការ​ដើរ​កម្សាន្ត​រៀង​ៗ​ខ្លួន ពិសេស​អ្នក​មាន​គូ​តែ​ម្តង។ តែ​បើ​ក្រឡេក​មក​មើល​អ្នក​ដែល​គ្មាន​គូ ​ហាក់​ជ្រួលជ្រើម​ខ្លាំង​ជាង​គេ រឿង​គ្មាន​អ្នក​បណ្ដើរ​កាន់​ដៃ​គ្នា ក្នុង​រាត្រី​ឆ្លង​ឆ្នាំ។

ទោះ​មាន​គូ ឬ​អត់​គូ ក៏​អត់​បញ្ហា​ដែរ បើ​ចង់​​ទៅ​ដើរ​ឆ្លង​ឆ្នាំ​នៅ​ជប៉ុន ក្រុមហ៊ុន​ World Friends Tour អាច​ជួយ​បាន​​ ជាមួយ​ជម្រើស​កញ្ចប់​ដើរកម្សាន្ត​យ៉ាង​សម្បូរ​បែប និង​ពិសេស​បំផុត​ទាំង​តម្លៃ កន្លែង​ស្នាក់​នៅ ជាមួយ​ជើង​ហោះ​ហើរ​ត្រង់​លំដាប់​ផ្កាយ​ប្រាំ ANA។

ពិសេស​ប្លែក​ពី​ក្រុមហ៊ុន​ធួរ​ដទៃ​ទៀត World Friends Tour នឹង​នាំ​អ្នក​ទៅ​ស្គាល់​វប្បធម៌​ឆ្លង​ឆ្នាំ​ដ៏​រំជើប​រំជួល​នៅ តំបន់​ Shibuya ដែល​ជា​តំបន់​និមិត្ត​រូប​នៃ​ភាព​រស់​រវើក ថាមពល និង​ជា​មុខ​មាត់ របស់​ទី​ក្រុង​តូក្យូ​ប្រទេស​ជប៉ុន​ទៅ​កាន់ ពិភពលោក។​​

ទិដ្ឋភាពជួបជុំ Countdown នៅ Shibuya

Shibuya ជា​សង្កាត់​ដ៏​ល្បី​មួយ ​ដែល​ប្រមូល​ផ្តុំ​ដោយ​សកម្មភាព​ពាណិជ្ជកម្ម​ជាច្រើន​ចម្រុះ​នៅ​ចំ​បេះ​ដូង​នៃ​ទីក្រុង​តូក្យូ​ ដែល​វា​​​ឆ្លុះ​បញ្ចាំង​​​ពី​ជីវភាព​បែប​ទំនើប​របស់​ជនជាតិ​ជប៉ុន​សម័យថ្មី។ ជា​រៀង​រាល់​ឆ្នាំ​នៅ Shibuya Crossing ត្រូវ​បាន​គេ​តុបតែង​យ៉ាង​ស្រស់​ត្រកាល​គ្រប់​ជ្រុង ស្អាត​ឥត​ចន្លោះ ដើម្បី​ទទួល​គ្រីស្តម៉ាស និង​ត្រៀម​សម្រាប់​កម្មវិធី​រាប់​ថយ​ក្រោយ​ឆ្លង​ឆ្នាំ​យ៉ាង​រំជើប​រំជួល​​បំផុត។

ក្នុង​អាកាសធាតុ​ត្រជាក់​ចុង​ឆ្នាំ ដែល​អាច​នឹង​មាន​ធ្លាក់​ព្រិល​ផង​នោះ ​បាន​ទៅ Countdown ឆ្លង​ឆ្នាំ​នៅ Shibuya ប្រទេស​ជប៉ុន គឺ​ជា​​ការ​ប៉ង​ប្រាថ្នា​ចង់​បាន​របស់​មនុស្ស​គ្រប់​គ្នា​ទូទាំង​ពិភព​លោក។

ទិដ្ឋភាព​ផ្លូវ​ឆ្លង Shibuya ពេលរាត្រី

ជម្រើស​ថ្ងៃ​ចេញ​ដំណើរ​មាន ៣ ដូចជា ៖  

  • ចេញ​ដំណើរ​ថ្ងៃទី ២១ធ្នូ ដល់ ២៥ ធ្នូ (៥ថ្ងៃ)  
  • ចេញ​ដំណើរ​ថ្ងៃ​ទី ២៨ធ្នូ ដល់ ១ មករា (៥ថ្ងៃ)  
  • ចេញ​ដំណើរ​ថ្ងៃ​ទី ៣០ ធ្នូ ដល់ ៤ មករា (៦ថ្ងៃ)។

ចុះ​ថ្លៃ​ក្នុង​ម្នាក់ ៥០ដុល្លារ​ភ្លាមៗ សម្រាប់​ការ​កក់​ទុក ចាប់​ពី ៤នាក់ឡើង សម្រាប់​ដំណើរ​កម្សាន្ត​ក្នុង​ឱកាស​បុណ្យ​គ្រីស្តម៉ាស។

ប្រញាប់​ឡើង! កន្លែង​មាន​កំណត់។ សម្រាប់​ព័ត៌មាន​លម្អិត សូម​ទាក់ទង​ ៖

  • លេខទូរសព្ទ ៖ 098818222 / 078222208

  • ហ្វេសប៊ុក ៖ World Friends Tour

តោះ! មក​មើល​ការ​តុប​តែង និង​ទិដ្ឋភាព​ដ៏​ត្រកាល ក្នុង​សម្រាប់​បុណ្យ គ្រីស្តម៉ាស និង ឆ្លង​ឆ្នាំ នៅ​ជប៉ុន មិន​បាន​ទៅ​លេង​អាច​ស្តាយ​ខ្លាំង៖

ទិដ្ឋភាពបាញ់កាំជ្រួចនៅ តំបន់អូដៃបា
ទិដ្ឋភាពបាញ់កាំជ្រួចនៅ នៅភ្នំហ្វូជី
Japan Disney Land
Japan sky Tree

ណារីតា

អត្ថបទពេញនិយម
អត្ថបទថ្មី