អីយ៉ាស់! ​ក្រុម​វៀតណាម ​ចង់​ឈ្នះ​កម្ពុជា​តែ ២-០ ​ដើម្បី​រក្សា​កម្លាំង​លេង​ផ្ដាច់ព្រ័ត្រ​

  • 2019-12-07 03:19:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​វៀតណាម ​ដឹង​ថា​ប៉ះ​កម្ពុជា ​នឹង​ក្លាយ​ជា​ប្រកួត​មួយ​ដែល​ពិបាក ប៉ុន្តែ​ពួកគេ​គិត​ថា​សមត្ថភាព​និង​បទ​ពិសោធ​របស់​ក្រុម​វៀតណាម ​អាច​យក​ឈ្នះ​ក្រុម​កម្ពុជា​បាន ​មិន​ពិបាក​នោះ​ទេ។

​ការ​ប្រកួត​រវាង​ក្រុម​ទាំង​ពីរ​នឹង​ធ្វើ​ឡើង​នៅ​ម៉ោង​៧​ល្ងាច​នេះ ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​នៅ​ព្រឹត្តិការណ៍​ស៊ីហ្គេម​២០១៩។ ​មុន​ការ​ប្រកួត​នេះ ​មាន​មតិ​ជា​ច្រើន​បាន​លើក​ឡើង ជា​ពិសេស​ខាង​ក្រុម​អ្នក​គាំទ្រ​វៀតណាម​តែ​ម្ដង។ ពួកគេ​មាន​ទំនុក​ចិត្ត​ខ្ពស់​សម្រាប់​ការ​ប្រកួត​នេះ ​ហើយ​ជឿ​ជាក់​ថា​វៀតណាម ​នឹង​យក​មេដាយ​មាស​ឱ្យ​បាន​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ខ្លួន។

ពួកគេ​គិត​ថា​នឹង​ព្យាយាម​រក​គ្រាប់​បាល់​ឱ្យ​បាន​នៅ​តង់​ទី​១ ​ហើយ​ធ្វើ​យ៉ាង​ណា​ឱ្យ​បាន​២​គ្រាប់​មុន​សិន ​មុន​ពេល​បិទ​ដើម្បី​រក្សា​កម្លាំង​ដើម្បី​លេង​វគ្គ​ផ្ដាច់ព្រ័ត្រ៕

ប្រភព៖ Zing   អត្ថបទ៖ ប្រុស យុទ្ធ