បែបសប្បាយលេងខ្លាំង តារាហ្វេសប៊ុកនាំគ្នាថតវីដេអូបង្អួតសាច់ដាក់ X Challenge ល្អមើលប្លែក

  • 2019-12-08 01:21:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កៀក​ដាច់​ឆ្នាំ​អីចឹង Challenge ខ្លួន​ឯង​មាន​អី​មិន​ល្អ ​តោះ!

កំពុង​ក្តៅ​ហើយ ​X Challenge របស់​វ៉ាសឺលីន អ៊ីន​ស្តែន​ហ្វែរ ដែល​ទើប​តែ​ប្រកាស​ចាប់​ផ្តើម​កាល​ពី​ពាក់​កណ្តាល​ ខែ វិច្ឆិកា កន្លង​ទៅ​នេះ បាន​ទាក់​ទាញ​​អ្នក​ដែល​និយម​លេង Challenge​ នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ជាច្រើន​ ឲ្យ​​នាំ​គ្នា​ធ្វើ​តាម​ និង​បង្ហោះ​ពេញ​គណនី​របស់​ខ្លួន​។

ក្នុង​នោះ​ក៏​មាន​តារា​ហ្វេស​ប៊ុក​ល្បីៗ ចូល​រួម​មិន​តិច​ដែរ​​ ដោយ​ពួកគេ​បាន​នាំគ្នា​ថត​វីដេអូ​ខ្លី រួច​លាប Vaseline Instant Fair រូបមន្ត​ថ្មី​នេះ​លើ​ដៃ​ម្ខាង រួច​ដាក់​​ដៃ​​ខ្វែង​គ្នា​ជា​រាង​ជា​អក្សរ​អ៊ិច ដើម្បី​ប្រៀបធៀប​ជាមួយ​ដៃ​ម្ខាង​ទៀត​ដែល​មិន​បាន​​លាប​ថា​ខុសប្លែក​គ្នា​ប៉ុណ្ណា អម​ជាមួយ​សារ​ និង​ caption គួរ​ឲ្យ​ចាប់​អារម្មណ៍ និង ហាសថេក #Xchallenge ។

មិន​ត្រឹម​តែ​សប្បាយ​ទេ ​X Challenge ក៏​កំពុង​ស្វែង​រក​ជើងខ្លាំង ខាង​និយាយ​ណែ​នាំ​ពី​ផលិតផល Vaseline Instant Fair រូបមន្ត​ថ្មី ដើម្បី​ក្លាយ​ជា​ម្ចាស់​ទូរសព្ទ Hauwei Mate 30 Pro  ,បាន Vaseline Instant Fair លាប​ពេញ ១ឆ្នាំតែម្តង ពិសេស​​​មាន​ឱកាស​ក្លាយ​ជា​តារា Influencer ឲ្យ​ផលិតផល​​ Vaseline ថែម​ទៀត។

តោះ! មើល​ខ្លះៗ ​មើល៍ គេ​ធ្វើ​អី​ខ្លះពី X Challenge ៖

ការ​ប្រកួត [​X-Challenge] នេះ​ចាប់​ផ្តើម​ពី​ថ្ងៃ​នេះ​ត​ទៅ ​រហូត​ដល់​ថ្ងៃ​ទី ៣១ ធ្នូ បំណាច់​ឆ្នាំ ២០១៩នេះ

មោះ! អ្នក​ក៏​អាច​ចូល​រួម​លេង​ជាមួយ​គ្នា​ដែរ ដោយ​គ្រាន់តែ​ធ្វើ​តាម​លក្ខខណ្ឌ ដូច​ខាង​ក្រោម ៖

. ថត​វីដេអូ​ខ្លី (​រយៈពេល​តិច​ជាង ១នាទី ឬ ៦០ វិនាទី) និង​ណែ​នាំ​ពី​ផលិតផល Vaseline Instant Fair

. លាប Vaseline Instant Fair នៅ​លើ​ដៃ​ម្ខាង ហើយ​ប្រៀប​ធៀប​ដៃ​ទាំង​ពីរ​ដោយ​ធ្វើ​ជា​សញ្ញា X ដើម្បី​ឲ្យ​បាន​ដឹង​ថា​ស្បែក​របស់​អ្នក​ខុស​គ្នា​យ៉ាង​ណា ហើយ​ផុស​លើ Timeline របស់​អ្នក​

. ប្រាកដ​ថា​ត្រូវ​មាន​សរសេរ #Xchallenge #Vaseline #InstantFair #HealthyWhite នៅ​លើ Caption របស់​អ្នក

. Nominate ឬ Mention មិត្ត​ភក្តិ​របស់​អ្នក​ឲ្យ​បាន ១០ នាក់។

របៀប​ជ្រើស​រើស​អ្នក​ឈ្នះ ៖

​ផេក Vaseline Cambodia ​នឹង​ផុស​បេក្ខជន​ឆ្នើម​ប្រចាំ​សប្ដាហ៍ ដែល​ធ្វើ​បាន​ល្អ​បំផុត​នៅ​លើ​ផុស​របស់​ពួក​គេ​មាន (Like + Share + Comment) ច្រើន ហើយ​បាន​​អនុវត្តន៍​តាម​ការ​ណែ​នាំ​ត្រឹមត្រូវ។

ទើប​ចេញ​រូបមន្ត​ជំនាន់​ថ្មី​កាន់​តែ​ប្រសើរ​ជាង​មុន ​សេរ៉ូម​ថែ​បំប៉ន​ស្បែក Vaseline Instant Fair​ ត្រូវ​បាន​គេ​អះ​អាង​ថា ​ប្រើ​តែ​ ២សប្តាហ៍ប៉ុណ្ណោះអាច​ឃើញ​ប្រសិទ្ធភាព​ហើយ។ Vaseline Instant Fair ​ថ្មីនេះ សម្បូរ​ដោយ​វីតាមីន​​ B3 នឹង​ផ្តល់​សំណើម​បាន​ច្រើន​បំផុត អាច​ជួយ​​លុប​បំបាត់​ស្នាម​អុច​ខ្មៅ ហើយ​ថាមពល​ Micro-Droplet ពី Vaseline Jelly នឹង​​​ជួយ​ឲ្យ​ស្បែក​ស ភ្លឺ​ថ្លា​ជាង​មុន​ដល់​ទៅ ៤ដង​ភ្លាមៗ ប្រកប​ដោយ​សុខភាព​ល្អ។ សាច់​សេរ៉ូម​ងាយ​ជ្រាប​ចូល​ទៅ​ក្នុង​ស្បែក​ជួយ​ថែរក្សា​ស្បែក​ពី​​ខាង​ក្នុង ដោយ​មិន​ជាប់​ស្អិត ៕

ណារីតា

អត្ថបទថ្មី