កីឡាករកម្ពុជាម្នាក់ ត្រូវបានគ្រូវៀតណាមចាត់ទុកជាអាវុធដ៏គ្រោះថ្នាក់បំផុតនៅយប់នេះ
- 2019-12-07 06:17:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កីឡាករកម្ពុជាម្នាក់ ត្រូវបានគ្រូវៀតណាមចាត់ទុកជាអាវុធដ៏គ្រោះថ្នាក់បំផុតនៅយប់នេះ
ចន្លោះមិនឃើញ
គ្រូរបស់ជម្រើសជាតិវៀតណាមលោក Park Hang-seo បាននិយាយថា កែវ សុខផេង គឺជាកីឡាករគ្រោះថ្នាក់បំផុតសម្រាប់ការប្រកួតទល់នឹងកម្ពុជាយប់នេះ។
កម្ពុជានឹងត្រូវជួបវៀតណាមនៅរាត្រីនេះម៉ោង៧:០០នាទី ដែលជាប្រវត្តិសាស្ត្របានឡើងមកលេងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាលើកដំបូងក្នុងព្រឹត្តិការណ៍ស៊ីហ្គេម។ ត្រឹមការប្រកួតក្នុងពូលកម្ពុជាអាចទាត់ចូលដៃគូដល់ទៅ១០គ្រាប់ ក្នុងនោះវៀតណាមចាត់ទុក សុខផេង ជាអ្នករួមចំណែកដ៏ធំក្នុងការជួយក្រុម។
មុនការប្រកួតមកដល់គ្រូរបស់វៀតណាមបានលើកឡើងថា U22 កម្ពុជា រៀបចំក្រុមបានល្អ។ កីឡាករលេខ១៤ (កែវ សុខផេង) គឺជាកីឡាករគ្រោះថ្នាក់បំផុត។ សុខផេង និងសៀង ចន្ធា តែសហការល្អក្នុងការផ្លាស់ប្ដូរតំបន់លេង ដើម្បីរំខានដល់ខ្សែការពារ។ អ្វីដែលដែលជាចំណុចពិសេសខ្លាំងបំផុតរបស់អ្នកទាំងពីរនោះគឺល្បឿន។
ជាក់ស្ដែងក្នុងការប្រកួតទល់នឹងម៉ាឡេស៊ី សុខផេង និង ចន្ធា អាចរកគ្រាប់បានម្នាក់១គ្រាប់ជួយក្រុមឈ្នះ ៣-១។ យ៉ាងណា រាត្រីនេះសុផេងត្រូវធ្វើការធ្ងន់បន្តិច ដោយសារតែ ចន្ធាមិនអាចចូលប្រកួតបានទេ ព្រោះជាប់ពិន័យកាតលឿង២ដង៕