ម៉ាកឡានលក់ដាច់ខ្លាំងទាំង ៥ នៅអូស្ត្រាលី សុទ្ធតែជប៉ុន និងកូរ៉េ

  • 2019-12-09 06:51:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​សហព័ន្ធ​ឧស្សាហកម្ម​យានយន្ត​អូស្រ្តាលី​បាន​បង្ហាញ​តួ​លេខ​នៃ​ចំនួន​លក់​រថយន្ត​ប្រចាំ​ខែ​វិច្ឆិកា នៅ​ទីផ្សារ​ប្រទេស​អូស្ត្រាលី ដែល​ឃើញ​ថា​​ចំនួន​លក់​រថយន្ត​ថ្មី​បាន​ធ្លាក់​ចុះ ៩.៨% មក​នៅ​ត្រឹម​ ៨៤ ៧០៨ គ្រឿង។ ចំនួន​លក់​សរុប​​នៅ​ឆ្នាំ ២០១៩ ក្នុង​ពេល ១១ ខែ​គឺ​មាន​ ៩៧៨ ៦២៨ គ្រឿង ធ្លាក់​ចុះ ៨,២%។

ម៉ាក​រថយន្ត​កំពូល​ទាំង ៥ ប្រចាំ​ខែ​វិច្ឆិកា​គឺ ៖​

  • Toyota លក់​បាន​ ១៦ ៩៥៤ គ្រឿង

  • Mitsubishi លក់​បាន​ ៦ ៨៦១ គ្រឿង​

  • Hyundai ​​លក់​បាន​ ៦ ៨២១ គ្រឿង

  • Mazda លក់​បាន​ ៦ ១៦៧ គ្រឿង

  • និង ​Kia លក់​បាន​ ៥ ​១៤១

តំណែង​លេខ​ ៦ ដល់ លេខ ១០ គឺ​កាន់​កាប់​ដោយ​ Ford, Nissan, Volkswagen, Mercedes-Benz និង Honda។

ចំណែក​ម៉ូដែល​រថយន្ត​ដែល​លក់​បាន​ច្រើន​ជាង​គេ​ទាំង ៥ មាន​ Toyota Hilux (៣ ៦៨៧ គ្រឿង), Ford Ranger (៣ ៤៩១ គ្រឿង), Mitsubishi Triton (៣ ១២៣ គ្រឿង), Hyundai i30 (២ ៣៣៩ គ្រឿង) និង Toyota RAV4 (២ ៣១៦ គ្រឿង)៕​​

ចុចអាន​ ៖ ដឹងប្រភពជើងខ្លាំង តាមពិត Hacker នៅជិតខាងសោះ ជាអ្នកធ្វើស៊ីក្រុមហ៊ុនរថយន្តធំៗ

ប្រភព៖ Caradvice   ប្រែ​សម្រួល៖ សុខហេង